* ចំណេះដឹងទូទៅ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩, ការដួលរលំជញ្ជាំងប៊ែរឡាំង បានផ្លាស់ប្តូរប្រវត្តិសាស្ត្រអាល្លឺម៉ង់
* នាយកប្រតិបត្តិជាន់ខ្ពស់ Google លាលែងពីក្រុមប្រឹក្សាភិបាល SpaceX ក្រោយកាន់តំណែងជាង ១០ឆ្នាំ ដោយសារទំនាស់ផលប្រយោជន៍
* រង្គើពិភពបច្ចេកវិទ្យា! Nvidia បើកការស៊ើបអង្កេតលើ CEO ខ្លួនឯង ក្រោយលេចពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងចារកម្មចិន
* យល់ដឹងផ្នែកច្បាប់៖ នីតិវិធីពន្លឿននៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

ACL2៖ ភ្នំពេញក្រោន ឈរកំពូលតារាង ក្រោយយកឈ្នះក្រុមម៉ាឡេស៊ី Kuching ២-១ បើកឆាកពូល H

18-09-2026 07:18

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានយកឈ្នះក្រុមភ្ញៀវ Kuching City FC របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-១ ក្នុងជំនួបបើឆាកពូល H នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two (ACL2) ឆ្នាំ២០២៦/២៧ នារាត្រីថ្ងៃទី១៧ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជំនួបដ៏តានតឹងនេះវគ្គទី១ ពុំមានក្រុមណអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ទោះបីភ្នំពេញក្រោន បានដាក់សម្ពាធ និងបង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់ជាច្រើន ដោយរង់ចាំរហូតដល់នាទី៥៥ ទើបកីឡាករ Moses Dyer រកបានគ្រាប់នាំមុខឲ្យភ្នំពេញក្រោន ១គ្រាប់ មុនក្រុម Kuching City វាយបកបានតាមស្មើ ដោយកីឡាករ Ajdin Mujagic នៅនាទី៧៣។

ប៉ុន្ដែឱកាសចែកគ្នា ១ពិន្ទុម្នាក់នេះ ត្រូវបានបញ្ចប់វិញ ក្រោយការបន្ថែមគ្រាប់បាល់ទី២ របស់ខ្សែប្រយុទ្ធ Moses Dyer នៅនាទី៩០+១ ដែលជួយឲ្យក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ទទួលបានជ័យជម្នះ ២-១ លើក្រុមភ្ញៀវ ហើយក៏ធ្វើឲ្យពួកគេ ឡើងឈរកំពូលតារាងបណ្ដោះអាសន្នផងដែរ បន្ទាប់ពីបេក្ខភាពរួមពូល គឺក្រុម Gangwon FC របស់កូរ៉េខាងត្បូង ប្រកួតស្មើក្រុម Kitchee របស់ចិនហុងកុង ដោយលទ្ធផល ០-០៕