EU ត្រៀមរឹតបន្តឹងខ្លាំង! ស្នើហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ និងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស
18-09-2026 09:56
(បរទេស)៖ គណៈកម្មការសហភាពអឺរ៉ុប (EU) បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមដ៏មានឥទ្ធិពលមួយ ដោយស្នើឱ្យមានការហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៣ ឆ្នាំ ព្រមទាំងដាក់កម្រិតការចូលប្រើប្រាស់យ៉ាងតឹងរ៉ឹងសម្រាប់ក្មេងដែលមានអាយុចន្លោះពី ១៣ ដល់ ១៥ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានព្រមានពីគ្រោះថ្នាក់នៃពិភពឌីជីថល ដោយគូសបញ្ជាក់ថា៖ «វិធានការនេះបានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក អំពីឥទ្ធិពលដ៏គ្រោះថ្នាក់នៃសេវាកម្មអនឡាញលើសុវត្ថិភាព និងសុខភាពរបស់កុមារ»។
បន្ថែមពីលើការកំណត់អាយុអ្នកប្រើប្រាស់ គម្រោងស្នើឡើងនេះក៏នឹងដាក់បន្ទុក និងកាតព្វកិច្ចផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងលើក្រុមហ៊ុនច្ចេកវិទ្យាយក្ស រួមមានសេវាកម្មចែករំលែកវីដេអូ វីដេអូហ្គេមអនឡាញ និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI chatbots) ដែលផ្ដល់សេវាកម្មដល់កុមារអាយុក្រោម ១៨ ឆ្នាំ។ វិធានការនេះ នឹងជះឥទ្ធិពលផ្ទាល់ និងបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា YouTube របស់ Google ព្រមទាំង Facebook និង Instagram របស់ Meta Platforms ត្រូវតែផ្លាស់ប្ដូររបៀបគ្រប់គ្រងរបស់ខ្លួនជាបន្ទាន់៕











