* EU ត្រៀមរឹតបន្តឹងខ្លាំង! ស្នើហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ និងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស
* ក្រុមហ៊ុន Huawei ព្យាករណ៍ថា «ភ្នាក់ងារ AI ស្វយ័ត» នឹងគ្របដណ្តប់ពិភពលោកត្រឹមឆ្នាំ ២០៣៥ ខណៈចិនពន្លឿនបច្ចេកវិទ្យានេះ
* ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ

ក្រុមហ៊ុន KNN Group នាំចូល និងចែកចាយផ្លូវការនូវប្រេងរំអិល យ៉ូកូដា YOKODA ផលិតផលរបស់ប្រទេសជប៉ុន ទទួលបានការទុកចិត្តខ្ពស់លើទីផ្សារកម្ពុជា !

18-09-2026 12:20

(ភ្នំពេញ)៖ ក្រុមហ៊ុន KNN Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងវិស័យគ្រឿងចក្រ និងយានយន្តធុនធ្ងន់ ត្រូវបានទទួលស្គាល់ជាតំណាងនាំចូល និងចែកចាយផ្លូវការនូវប្រេងរំអិល យ៉ូកូដា (YOKODA) នៅប្រទេសកម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុនKNN Group កំពុងទទួលបានការគាំទ្រ និងជំនឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជននៅទូទាំងប្រទេស តាមរយៈគុណភាព និងប្រសិទ្ធភាពខ្ពស់នៃប្រេងរំអិល យ៉ូកូដា (YOKODA) ក្នុងការថែទាំ និងការពារម៉ាស៊ីន ដោយមានគុណភាព។

ប្រេងរំអិលម យ៉ូកូដា YOKODA ជាផលិតផលជប៉ុន ទទួលបានការទទួលស្គាល់ស្តង់ដារអន្តរជាតិល្បីៗ ដូចជា ISO 9001, API និង IATF 16949:2016។ ប្រេងរំអិល យ៉ូកូដា YOKODA ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់គ្រឿងចក្រ និងរថយន្តធុនធ្ងន់ ដោយមានជម្រើសសម្បូរបែប រួមមាន៖ ប្រេងរំអិលម៉ាស៊ីន(Engine Oil), ប្រេងបូម (Hydraulic Oil), ប្រេងប៉ុង, ប្រេងប្រអប់លេខ (Gear Oil), នឹង ខ្លាញ់គោ (Grease) ដងដែល។

ចំណុចលេចធ្លោនៃប្រេងរំអិល YOKODA៖
* ការពារម៉ាស៊ីនកម្រិតខ្ពស់៖ ការពារយ៉ាងរឹងមាំធន់នឹងកម្ដៅ ការកកិតសំណឹក និងសម្ពាធខ្ពស់ មិនថាគ្រឿងម៉ាស៊ីនរបស់អ្នកត្រូវដំណើរការធ្ងន់ធ្ងរ ឬក្នុងស្ថានភាពប្រឈមយ៉ាងណានោះទេ។

* ពន្យារអាយុកាលប្រើប្រាស់៖ រក្សាគុណភាព ព្រមទាំងពន្យារអាយុកាលប្រើប្រាស់នៃ ប្រព័ន្ធបូម ម៉ាស៊ីន និងប៉ុង ឱ្យដំណើរការរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុត។

* កាត់បន្ថយការចំណាយប្រតិបត្តិការ៖ បង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយការចំណាយលើការប្រតិបត្តិការប្រើប្រាស់ប្រេងប្រេងឥន្ធនៈ។

នាពេលថ្មីៗនេះ ប្រេងរំអិលជប៉ុនម៉ាក យ៉ូកូដា (YOKODA) ទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់អតិថិជនទូទាំងប្រទេស។ ភាពជោគជ័យដ៏លេចធ្លោនេះ គឺកើតចេញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន KNN Group ក្នុងការនាំយកនូវផលិតផលដែលមាន «គុណភាពស្តង់ដារខ្ពស់» និង «ប្រសិទ្ធភាពឧត្តមភាព» ដោយផ្តល់ជូនក្នុង «តម្លៃដ៏សមរម្យបំផុត» ជូនដល់អតិថិជន។

ជាការពិតណាស់ ការជ្រើសរើសប្រេងរំអិលដែលត្រឹមត្រូវ គឺជាកត្តាស្នូលក្នុងការថែរក្សាអាយុកាលម៉ាស៊ីនយានយន្ត។ ឆ្លើយតបនឹងតម្រូវការនេះ ប្រេងរំអិល យ៉ូកូដា (YOKODA) ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ លើសមត្ថភាពការពារម៉ាស៊ីនយ៉ាងមានប្រសិទ្ធភាព។ ជាមួយនឹងរូបមន្តពិសេសដែលជួយកាត់បន្ថយការសឹករិចរិល សម្អាតម៉ាស៊ីន ការពារច្រេះ ទប់ទល់នឹងកម្តៅខ្លាំង និងរក្សាស្ថេរភាពម៉ាស៊ីន មិនត្រឹមតែជួយពង្រីកអាយុកាលប្រើប្រាស់នៃយានយន្ត និងគ្រឿងចក្រធុនធ្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃប្រេងប្រេងឥន្ធនៈបានយ៉ាងមានប្រសិទ្ធភាព។

យ៉ូកូដា YOKODA ប្រេងរំអិលជប៉ុន និមិត្តសញ្ញានៃគុណភាព
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល ឬឱកាសក្លាយជាតំណាងចែកចាយទូទាំងប្រទេស សូមទំនាក់ទំនងមកកាន់៖
· លេខទូរសព្ទ៖ 097 580 2228 / 087 813 813
· ទំព័រហ្វេសប៊ុក (Facebook Page)៖ YOKODA Lubricant៕