អបអរសាទរ ការបើកលក់ជាផ្លូវការ «វិឡា ព្រីនសេស II» តម្លៃជាង២០ម៉ឺនដុល្លារ ជាប់ផ្សារទំនើប អ៉ីអន៣ ជាមួយការផ្ដល់ជូនពិសេសមិនធ្លាប់មាន!
18-09-2026 18:06
(ភ្នំពេញ)៖ បុរី មានជ័យ រ៉េស៊ីដិនស៍ មានកិត្តិយសសូមប្រកាសស្វាគមន៍អតិថិជនទាំងអស់ អញ្ជើញមកកាន់កម្មវិធីបើកលក់ជាផ្លូវការ នៃប្រភេទវិឡាថ្មី «ព្រីនសេស II» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃពេញ គឺនៅថ្ងៃទី១៨, ១៩ និង ២០ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅការិយាល័យលក់ផ្ទាល់របស់បុរី។
វិឡាភ្លោះជំនាន់ថ្មីដ៏ប្រណិតនេះ ត្រូវបានសាងសង់ឡើង ក្នុងទីតាំងយុទ្ធសាស្ត្រដ៏មានសក្តានុពលខ្លាំង ស្ថិតនៅជាប់នឹងផ្សារទំនើប អ៉ីអន៣ ផ្ទាល់តែម្ដង ជាមួយតម្លៃចាប់ពីជាង ២០ម៉ឺនដុល្លារប៉ុណ្ណោះ ដែលស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបស៊ីវីល័យ និងជាឱកាសវិនិយោគដ៏ចំណេញទ្វេដង។
ដើម្បីអបអរសាទរថ្ងៃដ៏ពិសេសនេះ បុរី មានជ័យ រ៉េស៊ីដិនស៍ បានរៀបចំការផ្ដល់ជូនដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់អតិថិជនដែលអញ្ជើញមកកក់ប្រាក់ ក្នុងឱកាសបើកសម្ពោធលក់ជាផ្លូវការនេះ៖
* បញ្ចុះតម្លៃ ១០% ភ្លាមៗ
* ថែមជូនសំយាបខាងមុខផ្ទះ
* បង់អត់ការប្រាក់រហូតដល់ ៣៦ខែ
* ផ្តល់ជូនត្រឹមតែ ៥ផ្ទះតែប៉ុណ្ណោះ!
កុំឱ្យឱកាសដ៏កម្រនេះ កន្លងផុតទៅឱ្យសោះ! សូមអញ្ជើញមកទស្សនាការិយាល័យលក់បុរី មានជ័យ រ៉េស៊ីដិនស៍ ដើម្បីទទួលបានកញ្ចប់ប្រូម៉ូសិនពិសេសនេះ មានតែ៣ថ្ងៃ តែប៉ុណ្ណោះ គឺក្នុងថ្ងៃទី ១៨-១៩-២០ កញ្ញា ២០២៦។
បុរី មានជ័យ រ៉េស៊ីដិនស៍ គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏លេចធ្លោមួយ ដែលផ្តល់នូវគុណភាពសំណង់ខ្ពស់ សោភណភាពស្រស់ស្អាត និងសហគមន៍រស់នៅស៊ីវីល័យពេញលេញ។
ទំនាក់ទំនងផ្នែកលក់៖ ០៨៦/ ០៧៨/ ០៩០ ៧២ ៧៧ ៨៨, តេឡេក្រាម៖ https://t.me/meancheyresidences, ផែនទីរបស់ បុរី មានជ័យ រ៉េស៊ីដិនស៍៖ https://maps.app.goo.gl/aSypgFpWtz9S82Zy6៕







