* យល់ដឹងផ្នែកច្បាប់៖ បុព្វសិទ្ធិពិសេសរបស់មន្រ្តីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ
* បារាំងបើកការស៊ើបអង្កេត ក្រោយវ៉ែនតាឆ្លាតវៃត្រូវបានប្រើថតស្ត្រីដោយគ្មានការយល់ព្រម

ជីប ម៉ុង បន្តយុទ្ធនាការចែករំលែកទឹកដោះគោផ្កាឈូកជាង ១ ម៉ឺនកេសជូនមន្ទីរពេទ្យធំៗ ៣ នៅរាជធានីភ្នំពេញ

19-09-2026 18:14

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បន្តបេសកកម្មមនុស្សធម៌ ចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ដោយបាននាំយកទឹកដោះគោផ្កាឈូកសរុបជាង ១ម៉ឺនកេស ប្រគល់ជូនដល់មន្ទីរពេទ្យធំៗចំនួន៣ បន្ថែមទៀត រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីចូលរួមគាំទ្រដល់ការថែទាំ និងផ្តល់សេវាសុខាភិបាល ក៏ដូចជាចែករំលែកក្តីស្រលាញ់ដល់បងប្អូនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងឱកាសនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងលោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកដោះគោផ្កាឈូកទៅប្រគល់ជូនដល់មន្ទីរពេទ្យដោយផ្ទាល់ រួមមានមន្ទីរពេទ្យកាល់ម៉ែតចំនួន ៤៧៩៥ កេស, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន ៣០២៨ កេស, និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈចំនួន ១៨៣៧ កេស។ សកម្មភាពទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ ជីប ម៉ុង ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាជនខ្មែរ តាមរយៈការចែករំលែកក្តីស្រលាញ់ និងការគាំទ្រទៅកាន់សហគមន៍ជាបន្តបន្ទាប់។

ជាផ្នែកមួយនៃសកម្មភាពសប្បុរសធម៌របស់យុទ្ធនាការចែករំលែកទឹកដោះគោផ្កាឈូកសរុបជាង ២ ម៉ឺនកេស ជីប ម៉ុង ក៏បានប្រគល់ទឹកដោះគោផ្កាឈូកសរុបជាង ៥០០០ កេសជូនដល់មន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ និងមន្ទីរពេទ្យកុមារជាតិ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំកំពូលរបស់ ជីប ម៉ុង ក៏បាននាំយកទឹកដោះគោសរុបជាង ៤០០០កេស ឧបត្ថម្ភទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជាខេត្តសៀមរាប។ ជាមួយគ្នានោះ ជីប ម៉ុង ក៏បានឧបត្ថម្ភជាថវិកា និងសម្ភារៈប្រើប្រាស់ចាំបាច់ សរុបជាទឹកប្រាក់ចំនួន ៧៨០ លានរៀល ជូនប្រជាពលរដ្ឋចំនួន ៣៥០០ គ្រួសារ ដែលកំពុងស្នាក់នៅ «ភូមិរង់ចាំ» ផងដែរ។

ស្មារតីរួបរួមគ្នា ខ្មែរ ស្រលាញ់ ខ្មែរ