មោទភាពថ្មី មហាព្រឹត្តការណ៍ការណ៍ថ្មី ក្បួនម៉ូតូធំដ៏អស្ចារ្យ! Ganzberg នាំបរទេសទស្សនាប្រាសាទអង្គរវត្តយ៉ាងកក្រើកក្រុងសៀមរាប
20-09-2026 11:01
(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់ម៉ូតូធំ និងរថយន្តដ៏ធំមិនធ្លាប់មាននៅប្រទេសកម្ពុជា នៅថ្ងៃនេះបានប្រមូលផ្តុំម៉ូតូធំជិត៤០០គ្រឿង និងរថយន្តប្រមាណ៥០គ្រឿង ចូលរួមពីសំណាក់អ្នកចូលចិត្តកីឡាយានយន្តទាំងជាតិ និងអន្តរជាតិ ហើយថ្ងៃនេះក៏ការនាំភ្ញៀវទេសចរដែរជាជនបរទេសដើរទស្សនាប្រាសាទ អង្គរកំពុងក្លាយជាប្រធានបទសំខាន់bនិងជាមោទនភាពជាតិថ្មីមួយទៀតបានកើតឡើងលើទឹកដីខេត្តសៀមរាប។
ការជួបជុំដ៏ធំអស្ចារ្យនេះ មិនមែនជាការជិះកម្សាន្តធម្មតានោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតី ដែលអ្នកស្រឡាញ់ម៉ូតូធំ អាចជួបជុំគ្នា បង្កើតមិត្តភាពថ្មីៗ និងចែករំលែកភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ និងតំបន់ទេសចរណ៍សំបូរបែបជាមួយពិភពលោក។
ក្បួនដង្ហែរម៉ូតូធំនឹងឡានទំនើបជាច្រើនគ្រឿង បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិដែលទៅកម្សាន្ដនៅខេត្តសៀមរាបនាថ្ងៃនេះ ហើយមិនចប់ត្រឹមនឹងទេ Brew Master of Ganzberg បាននាំទេសចរដែលបរទេសជាច្រើននាក់ដើរទស្សនា ប្រាង្គប្រាសាទអង្គរវត្ត និងបង្ហាញពីប្រវត្តិ នៃរូបចម្លាក់ដ៏អស្ចារ្យរបស់ខ្មែរ យ៉ាងអស្ចារ្យមិនធ្លាប់មានពីមុនមក។
ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំង នេះកំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះជាព្រឹត្តិការណ៍ដែលអាចផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ភាពអស្ចារ្យរបស់ខ្មែរទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។
មិនទាន់ចប់ត្រឹមនឹងទេ Ganzberg នៅមានព្រឹត្តការណ៍ដ៏អស្ចារ្យមួយទៀតគឺ GANZBERG Equinox Run ដែលជាមហាព្រឹត្តិការណ៍រត់ទៅមើលថ្ងៃរះចំកំពូលប្រាង្គប្រាសាទអង្គរវត្ត ដ៏ធំមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះមានអ្នកចុះឈ្មោះចូលរួមរហូតដល់១ម៉ឺននាក់ មកពីក្នុងប្រទេស និងក្រៅប្រទេស ដើម្បីរួមគ្នារត់លើទឹកដីអច្ឆរិយៈអង្គរ និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦៕












