* កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្នុងព្រឹត្តិការណ៍ Asian Games នៅជប៉ុន, បណ្ដោះអាសន្នកម្ពុជាឈ្នះមេដាយ ៤គ្រឿង
* កក្រើកទឹកដីអង្គរ! មនុស្សជាង ១ម៉ឺននាក់ រត់កាត់អ័ព្ទទាំងព្រឹកព្រលឹម ទៅទទួលមួកស្លឹកត្នោត គយគន់ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត
* យល់ដឹងផ្នែកច្បាប់៖ បុព្វសិទ្ធិពិសេសរបស់មន្រ្តីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ
* បារាំងបើកការស៊ើបអង្កេត ក្រោយវ៉ែនតាឆ្លាតវៃត្រូវបានប្រើថតស្ត្រីដោយគ្មានការយល់ព្រម

កក្រើកទឹកដីអង្គរ! មនុស្សជាង ១ម៉ឺននាក់ រត់កាត់អ័ព្ទទាំងព្រឹកព្រលឹម ទៅទទួលមួកស្លឹកត្នោត គយគន់ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត

21-09-2026 11:10

(ភ្នំពេញ)៖ នៅព្រឹកព្រលឹម នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ទឹកដីប្រវត្តិសាស្ត្រអង្គរ បានកក្រើកឡើងវិញជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍រត់ប្រណាំង GANZBERG Equinox Run ដោយមហាជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ១ម៉ឺននាក់ បានជួបជុំគ្នាទាំងព្រឹកព្រលឹមស្រាងៗ ដើម្បីចូលរួមរត់ប្រណាំង និងរង់ចាំទស្សនាបាតុភូតធម្មជាតិដ៏កម្រនៃព្រះអាទិត្យរះចំកំពូលប្រាសាទកណ្តាលអង្គរវត្ត។

ចាប់តាំងពីវេលាម៉ោង ៥ទៀបភ្លឺ បរិវេណអង្គរពោរពេញដោយថាមពល និងស្នាមញញឹម, អ្នករត់គ្រប់វ័យបានបោះជំហានឆ្លងកាត់ផ្លូវបុរាណ ក្រោមម្លប់ព្រៃឈើដ៏ត្រជាក់ និងអ័ព្ទស្ដើងៗ។ អ្វីដែលកាន់តែពិសេសនោះគឺ ការចែកជូន «មួកត្នោត» ចំនួន ១ម៉ឺនមួក នៅពេលទៅដល់ប្រាសាទ ដោយតម្រូវឱ្យពាក់ជាអត្តសញ្ញាណជាតិ មុនចូលបរិវេណប្រាសាទ។

រូបភាពមនុស្សរាប់ម៉ឺននាក់ពាក់មួកត្នោតព្រមៗគ្នា បានបង្កើតនូវផ្ទាំងទស្សនីយភាពវប្បធម៌ដ៏លេចធ្លោ និងពោរពេញដោយមោទនភាពជាតិខ្មែរ។ បើទោះថ្ងៃនេះ ពុំមានព្រះអាទិត្យរះចំកំពូលប្រាសាទក៏ដោយ ប៉ុន្តែមនុស្សម្នាក់រាប់ម៉ឺននាក់បានឈររង់ចាំត្រៀបត្រា និងមានអមដោយមួកត្នោតដែលបញ្ជាក់ពីអត្តសញ្ញាណជាតិផងដែរ។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញវិស័យទេសចរណ៍ និងបង្ហាញទៅកាន់ពិភពលោកអំពីភាពរស់រវើក សន្តិភាព និងភាពស្រស់បំព្រងនៃកម្ពុជា។ GANZBERG រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីមោទនភាពជាតិខ្មែរ និងផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក ៕