* កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្នុងព្រឹត្តិការណ៍ Asian Games នៅជប៉ុន, បណ្ដោះអាសន្នកម្ពុជាឈ្នះមេដាយ ៤គ្រឿង
* កក្រើកទឹកដីអង្គរ! មនុស្សជាង ១ម៉ឺននាក់ រត់កាត់អ័ព្ទទាំងព្រឹកព្រលឹម ទៅទទួលមួកស្លឹកត្នោត គយគន់ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត
* យល់ដឹងផ្នែកច្បាប់៖ បុព្វសិទ្ធិពិសេសរបស់មន្រ្តីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ
* បារាំងបើកការស៊ើបអង្កេត ក្រោយវ៉ែនតាឆ្លាតវៃត្រូវបានប្រើថតស្ត្រីដោយគ្មានការយល់ព្រម

សាកលវិទ្យាល័យ ទួនហ្វា បើកទ្វារស្វាគមន៍ សាធារណជនក្នុង «កម្មវិធីទស្សនកិច្ច»  ព្រមទាំងផ្តល់ អាហារូបករណ៍ ជាច្រើនកន្លែង

21-09-2026 12:35

(ភ្នំពេញ)៖ សាកលវិទ្យាល័យ ទួនហ្វា បានរៀបចំ «កម្មវិធីទស្សនកិច្ច សាកលវិទ្យាល័យ» (Open Day) ដោយបើកទូលាយ ជូនសាធារណជន ជាពិសេសសិស្សានុសិស្ស ដែលកំពុងស្វែងរកព័ត៌មាន និងឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ អាចចូលទស្សនាស្វែងយល់ដោយសេរីពេញមួយថ្ងៃ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ។ ក្នុងឱកាសនោះ សាកលវិទ្យាល័យ ក៏បានប្រគល់លិខិតអាហារូបករណ៍ជាច្រើនកន្លែង ជូនដល់សិស្សានុសិស្ស ឆ្នើមដែលបានប្រឡងជាប់ រួមទាំងអ្នកចូលរួម ក្នុងកម្មវិធីផងដែរ ។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឡាវ វ៉ាន់ ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យ ទួនហ្វា ព្រមទាំងមានវត្តមានចូលរួមពីគណៈគ្រប់គ្រងសាកលវិទ្យាល័យ សាលារៀនទួនហ្វា ដៃគូសហការ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករប្រមាណ ៧០០ នាក់។

កម្មវិធីទស្សនកិច្ចនេះ រៀបចំឡើងក្នុង គោលបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្ស និងអាណាព្យាបាល បានស្វែង យល់កាន់តែស៊ីជម្រៅ អំពីបរិយាកាសសិក្សាជាក់ស្តែង ជីវិតជានិស្សិត កម្មវិធីបណ្តុះបណ្តាល និងឱកាសពង្រឹង សមត្ថភាពនៅសាកលវិទ្យាល័យ ទួនហ្វា។ ទន្ទឹមនឹងការទស្សនាស្តង់ពិព័រណ៍របស់មហាវិទ្យាល័យ និងដៃគូនានា កម្មវិធីក៏មានការសម្តែង សិល្បៈវប្បធម៌ចិនដ៏រស់រវើក ការសម្តែងរបាំម៉ុងសាយ និងការប្រឹក្សាយោបល់ ដោយផ្ទាល់ពីសំណាក់បុគ្គលិកជំនាញ។

លើសពីនេះ កម្មវិធីនេះ ក៏បានរៀបចំវេទិកាពិភាក្សាស្តីពី «ការជ្រើសរើសជំនាញ និងការត្រៀមខ្លួន សម្រាប់អាជីពការងារ អនាគត» ដែលមានការចូលរួមចែករំលែកពីវាគ្មិនជំនាញ តាមបណ្តាវិស័យដែលមានបទពិសោធខ្ពស់ ផ្តល់ជាទស្សនាទាន និងចំណេះដឹងដ៏មានតម្លៃ ក្នុងការជួយតម្រង់ទិស ឱ្យសិស្សានុសិស្សរៀបចំផែនការសិក្សា ព្រមទាំងត្រៀមខ្លួន សម្រាប់ទីផ្សារការងារទៅថ្ងៃអនាគត បានឲ្យកាន់តែប្រសើរ។

សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យ ទួនហ្វា កំពុងបើកទទួលចុះឈ្មោះ ចូលរៀនថ្នាក់បរិញ្ញាបត្រលើមុខជំនាញ សំខាន់ៗជាច្រើន រួមមាន៖ ភាសាចិន, ការគ្រប់គ្រងពាណិជ្ជកម្ម, ការគ្រប់គ្រងធនធានមនុស្ស, ទីផ្សារ, វិស្វកម្ម ស្ថាបត្យកម្ម និងមេកាត្រូនិក។ សាធារណជន និងសិស្សានុសិស្សដែលមានបំណងចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែម អាចទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣ ៨៦៥ ៣៣៣, ០១៧ ៨៦៥ ៣៣៣ ឬ ០៨៦ ៨៦៥ ៣៣៣៕