* កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្នុងព្រឹត្តិការណ៍ Asian Games នៅជប៉ុន, បណ្ដោះអាសន្នកម្ពុជាឈ្នះមេដាយ ៤គ្រឿង
* កក្រើកទឹកដីអង្គរ! មនុស្សជាង ១ម៉ឺននាក់ រត់កាត់អ័ព្ទទាំងព្រឹកព្រលឹម ទៅទទួលមួកស្លឹកត្នោត គយគន់ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត
* យល់ដឹងផ្នែកច្បាប់៖ បុព្វសិទ្ធិពិសេសរបស់មន្រ្តីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ
* បារាំងបើកការស៊ើបអង្កេត ក្រោយវ៉ែនតាឆ្លាតវៃត្រូវបានប្រើថតស្ត្រីដោយគ្មានការយល់ព្រម

ធនាគារ អេស៊ីលីដា ជាប់ចំណាត់ថ្នាក់ជាធនាគារ ដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦

21-09-2026 13:31

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជរបស់ខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី ធនាគារដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ (World’s Top Performing Banks 2026) របស់ទស្សនាវដ្តី Forbes ។

យោងតាម Forbes បញ្ជីចំណាត់នេះ​មានធនាគារសរុប ៥០០ មកពី ៨៩ ប្រទេស ហើយការវាយតម្លៃ​ផ្អែកជាចម្បងលើ​ទិន្នន័យហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ធនាគារ។ ធនាគារដែលត្រូវបានវាយតម្លៃ ត្រូវបំពេញលក្ខខណ្ឌ​ជាស្ថាប័នទទួលប្រាក់បញ្ញើដែលមានអាជ្ញាបណ្ណ ប្រកបអាជីវកម្ម​ផ្តល់ឥណទានដល់​អតិថិជនបុគ្គល ឬអាជីវកម្ម និងមានទ្រព្យសកម្មលើសពី ៣ពាន់លានដុល្លារ។

ទស្សនាវដ្ដី Forbes បានប្រើ លក្ខណៈវិនិច្ឆ័យចំនួន ៤ ចំណុចសំខាន់ៗ ក្នុងការវាយតម្លៃ រួមមាន៖ ប្រាក់ចំណេញ និងគុណភាពប្រាក់ចំណូល, ភាពរឹងមាំនៃដើមទុន និងប្រភពហិរញ្ញវត្ថុ ប្រសិទ្ធភាព និងគុណភាពទ្រព្យសកម្មជាដើម។

ជាលទ្ធផល មានធនាគារចំនួន ៥០០ មកពី ៨៩ ប្រទេស ដែលក្នុងនោះ មានធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីធនាគារ ដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ ដោយទស្សនាវដ្តី Forbes ដែលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសកលរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការល្អ​ប្រសើរនៅលើទីផ្សារ នៅក្នុងប្រទេសទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏​បានបង្ហាញពី​ការចូលរួមរបស់ធនាគារមួយ ​ដែលមានមូលដ្ឋាននៅកម្ពុជា ក្នុងបញ្ជីវាយតម្លៃកម្រិតអន្តរជាតិផងដែរ៕