Asian Games៖ កម្ពុជា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿងទៀត ដោយកីឡាការិនីគុនចម្រុះ ចេង ដាលីន
21-09-2026 14:50
(ភ្នំពេញ)៖ កម្ពុជាបានទទួលមេដាយសំរឹទ្ធ ១គ្រឿងទៀតហើយ ដែលរកបានដោយកីឡាការិនីគុនចម្រុះ ចេង ដាលីន នៅក្នុងវិញ្ញាសា Women's Traditional -60kg នៃព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
កីឡាការិនី ចេង ដាលីន បានធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងកីឡាការិនីឆ្នើមរបស់អ៊ូបេគីស្ថាន Khiola Sobirova ខណៈក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ដាលីន បានរងបរាជ័យទាំងប្រផិតប្រផើយក្នុងពិន្ទុ ២-០ ដែលនាំឲ្យកីឡាការិនីកម្ពុជារូបនេះ ទទួលបាននូវចំណាត់ថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ។
នេះគឺជាមេដាយសំរឹទ្ធ ៣ ដែលអត្តពលិកកម្ពុជា ទទួលបានពីព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ី បន្ទាប់ពីក្រុមកីឡាការិនីបាល់ទាត់លើតុកម្ពុជា រកបានមេដាយសំរឹទ្ធ ២គ្រឿងកាលពីម្សិលមិញ៕










