* កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្នុងព្រឹត្តិការណ៍ Asian Games នៅជប៉ុន, បណ្ដោះអាសន្នកម្ពុជាឈ្នះមេដាយ ៤គ្រឿង
* កក្រើកទឹកដីអង្គរ! មនុស្សជាង ១ម៉ឺននាក់ រត់កាត់អ័ព្ទទាំងព្រឹកព្រលឹម ទៅទទួលមួកស្លឹកត្នោត គយគន់ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត
* យល់ដឹងផ្នែកច្បាប់៖ បុព្វសិទ្ធិពិសេសរបស់មន្រ្តីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ
* បារាំងបើកការស៊ើបអង្កេត ក្រោយវ៉ែនតាឆ្លាតវៃត្រូវបានប្រើថតស្ត្រីដោយគ្មានការយល់ព្រម

កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្នុងព្រឹត្តិការណ៍ Asian Games នៅជប៉ុន, បណ្ដោះអាសន្នកម្ពុជាឈ្នះមេដាយ ៤គ្រឿង

21-09-2026 16:27

(ភ្នំពេញ)៖ កម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងទៀតហើយ ដោយកីឡាការិនីការ៉ាតេ វ៉ាន់ ចរិយា បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញក្នុងវិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម ៦១គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

លោក វ៉ាត់ ចំរើន នាយបេសកកម្មក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ទម្រាំឈ្នះមេដាយសំរឹទ្ធខាងលើ វ៉ាន់ ចរិយា បានឆ្លងកាត់ ៣ប្រកួតជាប់ៗគ្នា ក្នុងចំណោម ១១ប្រទេសចូលរួម ក្នុងនោះប្រកួតទី១ កញ្ញាបានយកឈ្នះកីឡាការិនីហ្ស៊កដានី Naser Nourllah ក្នុងពិន្ទុ ៦-០ តែសោកស្ដាយ ចរិយា បានភ្លាត់ចាញ់កីឡាការិនីកាហ្សាក់ស្ថាន Kanay Assel ក្នុងពិន្ទុ ០-៣ មុនឈានដល់វគ្គដណ្ដើមមេដាយសំរឹទ្ធ កីឡាការិនីកម្ពុជារូបនេះ បានយកឈ្នះកីឡាការិនីបង់ក្លាដេស Antora Humayraaa Akter ដោយពិន្ទុ ៥-០។

គិតត្រឹមរសៀលថ្ងៃទី២១ ខែកញ្ញានេះ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធចំនួន ៤គ្រឿងបណ្ដោះអាសន្ន ក្នុងនោះមេដាយសំរឹទ្ធ ២គ្រឿង រកបានដោយក្រុមកីឡាបាល់ទាត់លើតុ គឺកីឡាការិនី ឌី គឹមយាន ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្ដជននារី ព្រមទាំងកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និង ម៉ី ស្រីមាស ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាគូនារី។ រីឯមេដាយសំរឹទ្ធ ២គ្រឿងទៀត រកបានដោយកីឡាការិនីគុនចម្រុះ (MMA) ចេង ដាលីន លើវិញ្ញាសា Women’s Traditional -60Kg និងកីឡាការិនីការ៉ាតេ វ៉ាន់ ចរិយា៕