* ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាដៃយើងស្ពឹក ពេលដេកសង្កត់យូរលើវា?
* កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្នុងព្រឹត្តិការណ៍ Asian Games នៅជប៉ុន, បណ្ដោះអាសន្នកម្ពុជាឈ្នះមេដាយ ៤គ្រឿង

សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន BLOOM របស់ក្រុមហ៊ុន ជីប ម៉ុង ចេញលក់លើទីផ្សារហើយ

21-09-2026 18:29

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ បានប្រកាសជាផ្លូវការនូវផលិតផលថ្មីចំនួន ២ ប្រភេទគឺ សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន BLOOMBy Ora។

សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន BLOOM ជាផលិតផលថ្មីស្រឡាងរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលផ្តោតខ្លាំងលើគុណភាពខ្ពស់ ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយកំពុងតែមានលក់លើទីផ្សារនៃប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

សាប៊ូកក់សក់ BLOOM ជួយបំប៉ន និងផ្ដល់សំណើមដល់សរសៃសក់ ធ្វើអោយសក់ទន់ ភ្លឺរលោង និងរឹងមាំចាប់តាំងពីឬសដល់ចុងសក់។ សាប៊ូកក់សក់ BLOOM មាន ២ ប្រភេទ គឺ BLOOM Silky Gloss ជាសាប៊ូកក់សក់ ក្លិនផ្កាសាគូរ៉ា ធ្វើអោយសរសៃសក់ទន់រលោង និងមានក្លិនក្រអូប និង BLOOM Anti-Dandruff ជាសាប៊ូកក់សក់ Menthol ជំនាញខាងកម្ចាត់អង្គែ និងធ្វើឱ្យស្បែកក្បាលត្រជាក់ស្រស់ស្រាយ។ BLOOM ក៏មានក្រែមបន្ទន់សក់ ដែលជួយបំប៉ន និងផ្ដល់សំណើមដល់សរសៃសក់ ធ្វើឱ្យសក់ទន់ ភ្លឺរលោង និងរឹងមាំ។

សាប៊ូដុសខ្លួន BLOOM ផលិតពីក្លិនផ្កាជាច្រើនប្រភេទ លាយជាមួយនឹងក្លិនទឹកអប់ ដែលធ្វើឱ្យស្បែកទន់រលោង និងមានក្លិនក្រអូបពេញមួយថ្ងៃ។ សាប៊ូដុសខ្លួន BLOOM មាន ២ ជម្រើស គឺ BLOOM Rose Perfume Luxuryមានក្លិនផ្កា ក្រអូប ផ្ដល់សំណើមដល់ស្បែក ក្រោយពេលដុសលាងសម្អាតរាងកាយ និង BLOOM Red Satin Geranium Luxury មានក្លិនផ្កាចម្រុះ លាយនឹងក្លិនទឹកអប់ ធ្វើអោយស្បែកទន់ក្រអូប ។

គួររំលឹកដែរថា ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ មានម៉ាកផលិតផលជាច្រើនដូចជា៖ Ora Cambodia, Phka Chhouk Milk, Healthy Plus, Veggie Plus, YUMMI COOK និងបានបន្ថែមនួវផលិតផលមួយដ៏ថ្មីស្រឡាងមួយទៀតនេះគឺ BLOOM By Ora៕

*BLOOM គ្មានអង្គែ ទន់រលោង!
*BLOOM ទន់រលោង ក្លិនក្រអូបជាប់ខ្លួន!
*មាន BLOOM មានទំនុកចិត្ត! ផលិតផល ជីប ម៉ុង ស្តង់ដារគុណភាពខ្ពស់!