* Amazon រារាំងភ្នាក់ងារ AI របស់ Meta មិនឱ្យចូលប្រើប្រាស់វេបសាយខ្លួន

Palmer និង Rice ស្ថិតក្នុងចំណោមកីឡាករទាំង ៥នាក់ដែលត្រូវបានដកចេញពីអង់គ្លេស ពេលប្រឈមមុខនឹងអេស្ប៉ាញចុងខែនេះ

22-09-2026 09:47

(ឡុងដ៍)៖ Cole Palmer និង Declan Rice បានស្ថិតក្នុងចំណោមកីឡាករ Tino Livramento, Kobbie Mainoo និង Marcus Rashford ដែលមិនត្រូវបានកោះហៅចូលជម្រើសជាតិអង់គ្លេស ត្រៀមលេងពាន UEFA Nations League 2026-27 នាចុងខែកញ្ញាខាងមុខ។

ពីគេហទំព័រកីឡា BBC បានចេញ្ផផ្សាយថា ខ្សែបម្រើ Morgan Gibbs-White នៃក្លិប Nottingham Forest និង James Garner របស់ Everton បានស្ថិតក្នុងក្រុមតោកំណាចរបស់លោក Thomas Tuchel ដើម្បីហ្វឹកហាត់ជុំគ្នានៅថ្ងៃអង្គារ ទី២២ ខែកញ្ញានេះ។

Palmer វ័យ ២៤ឆ្នាំរបស់ក្លិបតោខៀវ Chelsea ត្រូវបានគ្រូបង្វឹកសញ្ជាតិអាល្លឹម៉ង់កោះហៅចូលជម្រើសជាតិឡើងវិញ ក្រោយពេលខកខានកាល World Cup 2026 និងក្រោយមកត្រូវបានដកចេញវិញ ដោយសារមានបញ្ហារបួសនាពេលថ្មីៗនេះ គ្រាដែលមិត្តរួមជាតិ Rice ដែលបានលេងពេញម៉ោង ក្នុងប្រកួតដែល Arsenal បានរងបរាជ័យ ៣-០ ក្រោមថ្វីជើងរបស់ Brighton ក៏មិនត្រូវបានកោះហៅដូចគ្នា។

គួរបញ្ជាក់ផងថា ក្រុមតោ៣ អង់គ្លេស ត្រូវប្រឈមមុខនឹងម្ចាស់ពាន World Cup 2026 អេស្ប៉ាញនៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា និងក្រោយមកធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះសាធារណរដ្ឋឆេក ៣ថ្ងៃបន្ទាប់ និងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ប៉ះក្រឡាអុកក្រូអាត មុនពេលស្វាគមន៍ឆេកឡើងវិញ នាថ្ងៃទី០៦ នៃខែដដែល ក្នុងកម្មវិធីលីគអឺរ៉ុប UEFA Nations League៕