លោក Infantino និយាយថា រូបលោកបើកចំហរក្នុងការធ្វើកំណែទម្រង់ស្ថាប័ន FIFA
22-09-2026 10:19
(បរទេស)៖ ប្រធាន FIFA បច្ចុប្បន្នលោក Gianni Infantino មានគម្រោងបើកិច្ចប្រជុំផ្ទៃក្នុង ដើម្បីធ្វើកំណែទម្រង់សហព័ន្ធកីឡាបាល់ទាត់កំពូលមួយនេះឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
ក្នុងលិខិត ១ច្បាប់ដែលបានផ្ញើទៅកាន់ក្រុមប្រឹក្សាភិបាល FIFA ក៏ដូចជាសហព័ន្ធដែលជាសមាជិកទាំងអស់ លោក Infantino បានពន្យល់ពីដំណើរការឯករាជ្យ ក្នងការបញ្ចេញមតិយោបល់ដោយសេរី និងតម្លាភាព ក្នុងន័យធ្វើកំណែទម្រង់ FIFA ឱ្យបានស៊ីជម្រៅ។
មុនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាខែក្រោយនេះ បុរសសញ្ជាតិស្វីស វ័យ ៥៦ឆ្នាំរូបនេះ ក៏បានស្នើឱ្យមានការពិភាក្សាគ្នា «ជុំវិញការសម្រេចរបស់ FIFA ដែលនាំឱ្យមានភាពខ្លាំង»។
វាអាចរួមបញ្ចូលទាំងផែនការ តួនាទីរបស់ប្រធាន FIFA ក្នុងន័យចូលរួមញាំងឱ្យស្ថាប័នកាន់តែមានភាពខ្លាំងក្លានៃការចូលរួម ក៏ដូចជាយុទ្ធសាស្រ្តរយៈពេលវែង និងក្នុងកម្មវិធីធំៗថែមទៀតផង។
លោក Gianni Infantino ដែលត្រូវបានបោះឆ្នោតជាប់លើកដំបូងដើម្បីកាន់តំណែងប្រធាន FIFA កាលពីឆ្នាំ២០១៦ មក បានធ្វើកំណែទម្រង់ជាច្រើនទាំងក្នុងក្លិប និងជម្រើសជាតិ ជាពិសេស World Cup តែម្តង។ ទោះជាយ៉ាងណា លោកក៏បានធ្វើឱ្យសមាជិកទាំង ២១១ប្រទេស មិនសប្បាយចិត្តផងដែរ ជុំវិញគម្រោងលក់ភាគហ៊ុន World Cup ទៅឱ្យវិនិយោគិនបរទេស បើទោះជាលោកសម្រេចចិត្តលុបចោលវិញក៏ដោយ៕



