កក្រើកទីផ្សាររថយន្តទៀតហើយ ជាមួយនឹងប្រមូសិនយក្ស «ភ្ជុំនេះឡានក៏ថ្មី Iphoneក៏ថ្មី ឡូយហួស!» ពី CHANGAN និង DEEPAL Cambodia!
22-09-2026 14:24
(ភ្នំពេញ)៖ ក្រុមហ៊ុន RMA (ខេមបូឌា) ម.ក ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវម៉ាករថយន្ត CHANGAN និង DEEPAL នៅក្នុងប្រទេសកម្ពុជា បានប្រកាសអំពីកម្មវិធីប្រូម៉ូសិនពិសេសជូនដល់អតិថិជនទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ជាមួយនឹងការថែមជូនកាដូជាច្រើន ដែលមានទាំងម៉ាកផលិតផលល្បីៗ រួមមានទូរស័ព្ទដៃ iPhone 18 Pro Max ហើយព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលពុំធ្លាប់មានពីមុនមក សរុបជាទឹកប្រាក់ជិត ៥,០០០ដុល្លារអាមេរិក។
ប្រូម៉ូសិនពិសេសនេះ ផ្តល់ជូនសម្រាប់តែអតិថិជនដែលធ្វើការទិញលើម៉ូដែលដូចខាងក្រោម៖
* CHANGAN UNI-T, UNI-K, NEVO HUNTER E, DEEPAL S07 និង DEEPAL L07 នឹងទទួលបាននូវទូរស័ព្ទដៃ iPhone 18 Pro Max ថ្មី ១គ្រឿងភ្លាមៗដោយឥតគិតថ្លៃ។
* ចំណែកការទិញរថយន្តម៉ូដែល CHANGAN Q05 និង CHANGAN 55 PLUS នឹងទទួលបានការបញ្ចុះតំលៃ ៩០០ដុល្លារអាមេរិកភ្លាមៗ រួមជាមួយការថែមជូនកម្រាលជើងរថយន្ត១ឈុត និងការបិតហ្វីមការពារតួរថយន្ត (Body Film) និងការបិតកញ្ចក់ (UV) ១ឈុត។
* រីឯ CHANGAN CS35 MAX, CHANGAN CS55 PLUS-All New និង DEEPAL S05 ក៏ទទួលបាននូវកម្រាលជើងរថយន្ត១ឈុត និងការបិតហ្វីមការពារតួរថយន្ត (Body Film) និងការបិតកញ្ចក់ (UV) ១ឈុត ព្រមទាំងមានឱកាសចាប់ រង្វាន់ផ្សងសំណាងដ៏ច្រើនសន្ធឹកសន្ធប ដែលមានតម្លៃសរុបជិត ៥,០០០ដុល្លារអាមេរិកផងដែរ។
ប្រូម៉ូសិនពិសេសនេះ មានរយៈពេលកំណត់ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។ ព័ត៌មានលំអិត សូមទំនាក់ទំនងទៅកាន់ Facebook Pageផ្លូវការ CHANGAN Cambodia និង DEEPAL Cambodia៕
រួសរាន់ឡើង ចំនួនផ្តល់ជូនមានកំណត់ ! មកមុនបានមុន! ទិញភ្លាម បានភ្លាម!













