Xhaka ប្រធានក្រុមជម្រើសជាតិស្វីស ស្ថិតក្រោមការស៊ើបអង្កេត ករណីក្លែងបណ្ណ កូវីដ-១៩
22-09-2026 15:11
(បរទេស)៖ Granit Xhaka ប្រធានក្រុមជម្រើសជាតិអឌ្ឍចន្ទក្រហមស្វីសនៅ World Cup 2026 បានកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយរដ្ឋអាជ្ញានៃប្រទេសស្វីស ជុំវិញការក្លែងបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
ខ្សែបម្រើវ័យ ៣៣ឆ្នាំខាងលើនេះ ត្រូវបានគេសង្ស័យថា បានក្លែងកាតវ៉ាក់សាំងកូវីដ ដែលលោកទទួលបានកាលពីឆ្នាំ២០២២ ដែលជាតម្រូវការរបស់ស្វីសក្នុងការដើរហើរទៅកាន់បរទេសនៃផ្នែកខ្លះ។
យោងតាមមន្រ្តីសាធារណៈប្រចាំទីក្រុង Lucerne បានបញ្ជាក់ថា ការស៊ើបអង្កេតនេះគឺដើម្បីត្រួតពិនិត្យឡើងវិញ ដែលមានទំនោរទៅនឹងបទឧក្រិដ្ឋពីការភូតភរ ឬក្លែងបន្លំបណ្ណជាដើម។
Xhaka ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបអង់គ្លេស ឆ្មាខ្មៅ Sunderland និងធ្លាប់លេងឱ្យ កាំភ្លើងធំ Arsenal ផងនោះ បានបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទ ចំពោះការខកចិត្ត សំដៅដល់ការចាក់វ៉ាក់សាំង មិនច្បាស់លាស់នាពេលកន្លងមក៕



