ស្វែងយល់ពីសេវាហិរញ្ញប្បទាន មុន និងក្រោយពេលដឹកជញ្ជូនសម្រាប់អាជីវកម្មរបស់អ្នក
22-09-2026 16:59
(ភ្នំពេញ)៖ នៅក្នុងការធ្វើពាណិជ្ជកម្ម មិនថាជាក្រុមហ៊ុននាំចូល នាំចេញ ក្រុមហ៊ុនផលិត ឬក្រុមហ៊ុនចែកចាយឡើយ អាជីវកម្មនីមួយៗអាចមានតម្រូវការហិរញ្ញប្បទានខុសៗគ្នា។ អាជីវកម្មខ្លះត្រូវការទុនមុនពេលទំនិញត្រូវបានដឹកជញ្ជូន ខណៈអាជីវកម្មខ្លះទៀត ត្រូវការហិរញ្ញប្បទានបន្ទាប់ពីទំនិញបានដឹកចេញរួច និងកំពុងរង់ចាំការទូទាត់ពីអ្នកទិញ។ ភាពខុសគ្នាគឺស្ថិតនៅត្រង់ថា តើហិរញ្ញប្បទានស័ក្តិសមនៅដំណាក់កាលណានៃវដ្តពាណិជ្ជកម្ម និងតើអាជីវកម្មចង់ប្រើប្រាស់ទុនរបស់ខ្លួនយ៉ាងដូចម្តេចនៅក្នុងដំណាក់កាលនោះ?
ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា នៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ទាំងការនាំចូល និងនាំចេញ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៦ នេះ ការនាំចេញបានកើនឡើង ២១,៣% ដែលមានទំហំទឹកប្រាក់ប្រមាណ ២០,៨១ ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលក៏បានកើនឡើង ២១,៤% ដែលស្មើនឹង ២៣,២៥ ពាន់លានដុល្លារអាមេរិកផងដែរ។
សម្រាប់អាជីវកម្មដែលធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារអន្តរជាតិ ទោះបីជាមានការបញ្ជាទិញស្រដៀងគ្នាក៏ដោយ ក៏ការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុអាចមានភាពខុសគ្នាដែរ។ ក្នុងន័យនេះ ក្រុមហ៊ុននាំចេញមួយអាចជ្រើសរើសការប្រើប្រាស់សេវាហិរញ្ញប្បទានមុនពេលដឹកជញ្ជូនដើម្បីគាំទ្រការបញ្ជាទិញ ខណៈក្រុមហ៊ុននាំចេញមួយទៀតអាចនឹងប្រើប្រាស់ទុនផ្ទាល់ខ្លួនជាមុន រួចទើបពិចារណាប្រើប្រាស់សេវាហិរញ្ញប្បទានក្រោយពេលដឹកជញ្ជូន ក្នុងពេលរង់ចាំការទូទាត់ប្រាក់ពីអ្នកទិញ។
មិនមានជម្រើសណាមួយដែលត្រូវចាត់ទុកថាល្អជាងមួយទៀតឡើយ ព្រោះចំណុចដែលសំខាន់ គឺត្រូវមើលថាតើហិរញ្ញប្បទាននោះសមស្របនៅដំណាក់កាលណានៃវដ្តពាណិជ្ជកម្ម និងតើអាជីវកម្មចង់ប្រើប្រាស់ទុនបង្វិលរបស់ខ្លួនបែបណា។
មុនពេលដឹកជញ្ជូន សេវាហិរញ្ញប្បទានជួយជំរុញដល់ការបញ្ជាទិញបានរលូន!
សេវាហិរញ្ញប្បទានមុនពេលដឹកជញ្ជូន គឺត្រូវបានប្រើប្រាស់មុនពេលទំនិញត្រូវបញ្ជូនចេញ។ នៅក្នុងដំណាក់កាលនេះ អ្នកនាំចេញអាចនឹងទទួលបានការបញ្ជាក់ពីការបញ្ជាទិញរួចរាល់ហើយ ប៉ុន្តែនៅតែត្រូវការទុនដើម្បីទិញវត្ថុធាតុដើម ឬទំនិញនានា ដើម្បីរៀបចំការផលិត និងបំពេញតម្រូវការបញ្ជាទិញនោះ មុនពេលទទួលបានការទូទាត់ពីអ្នកទិញ។
អត្ថប្រយោជន៍នៃសេវានេះ មិនមែនគ្រាន់តែជួយឱ្យម្ចាស់អាជីវកម្មមានសាច់ប្រាក់ក្នុងដៃនោះទេ ប៉ុន្តែវាផ្តល់នូវជម្រើសដ៏ឆ្លាតវៃក្នុងការចាត់ចែងទុនសម្រាប់បំពេញការបញ្ជាទិញ។ ជាជាងការបញ្ចេញទុនបង្វិលផ្ទាល់ខ្លួនទាំងស្រុងទៅលើប្រតិបត្តិការតែមួយ អាជីវកម្មអាចប្រើប្រាស់សេវាហិរញ្ញប្បទានសម្រាប់តម្រូវការចាំបាច់នានា ហើយរក្សាសាច់ប្រាក់របស់ខ្លួនទុកសម្រាប់បម្រុងលើការបញ្ជាទិញផ្សេងៗ ឬតម្រូវការសំខាន់ផ្សេងទៀត។
ជម្រើសនេះកាន់តែមានប្រយោជន៍ នៅពេលអាជីវកម្មមានការបញ្ជាទិញជាច្រើនកំពុងដំណើរការក្នុងពេលតែមួយ ឬនៅពេលទំហំការបញ្ជាទិញកើនឡើង។ ការបញ្ជាទិញធម្មតាមួយ អាចគ្រប់គ្រងបានដោយលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនផ្ទាល់ ប៉ុន្តែការបញ្ជាទិញនាំចេញដែលមានទំហំធំជាងមុន អាចធ្វើឱ្យអាជីវកម្មត្រូវគិតឡើងវិញថា តើគួរប្រើទុនបង្វិលរបស់ខ្លួនប៉ុន្មាន មុនពេលទំនិញត្រូវបានដឹកចេញ។
ការប្រើប្រាស់សេវាហិរញ្ញប្បទាននាំចេញក្នុងស្ថានភាពបែបនេះ មិនមែនមានន័យថាក្រុមហ៊ុនកំពុងជួបបញ្ហាចរន្តសាច់ប្រាក់នោះទេ។ វាគ្រាន់តែជាមធ្យោបាយដ៏ឆ្លាតវៃមួយ ដែលជួយឱ្យអាជីវកម្មអាចចាត់ចែងកញ្ចប់ថវិកាបានប្រសើរជាងមុន ស្របពេលដែលពួកគេកំពុងពង្រីកការបញ្ជាទិញធំជាងមុន ឬទទួលការបញ្ជាទិញបន្ថែម។
ក្រោយពេលដឹកជញ្ជូន សេវាហិរញ្ញប្បទានជួយសម្រួលក្នុងដំណាក់កាលរង់ចាំការទូទាត់ប្រាក់!
សេវាហិរញ្ញប្បទានក្រោយពេលដឹកជញ្ជូន ត្រូវបានប្រើប្រាស់បន្ទាប់ពីទំនិញបានបញ្ជូនចេញរួចរាល់ ប៉ុន្តែការទូទាត់ប្រាក់ពីអ្នកទិញនៅមិនទាន់បានបញ្ចប់។ ទោះបីជាទំនិញត្រូវបានដឹកជញ្ជូនទៅហើយក្តី ប៉ុន្តែប្រាក់ចំណូលពីការលក់អាចនឹងមិនទាន់ទទួលបានភ្លាមៗទេ រហូតទាល់តែដល់ថ្ងៃកំណត់ទូទាត់ដែលបានព្រមព្រៀងគ្នា។
នៅក្នុងដំណាក់កាលនេះ សេវាហិរញ្ញប្បទានផ្តល់នូវជម្រើសដ៏ល្អមួយដល់ម្ចាស់អាជីវកម្ម ក្នុងការចាត់ចែងវិក្កយបត្រដែលមិនទាន់ទូទាត់ (Outstanding trade invoices) ឬគណនីត្រូវទូទាត់ (Accounts receivable) របស់ខ្លួន។ ជាជាងការរង់ចាំទាល់តែដល់ថ្ងៃទូទាត់ ម្ចាស់អាជីវកម្មអាចយកវិក្កយបត្រ ឬគណនីត្រូវទូទាត់ដែលស្របតាមលក្ខខណ្ឌទាំងនោះ មកធ្វើជាឯកសារយោងដើម្បីស្នើសុំហិរញ្ញប្បទានយកមកប្រើប្រាស់បន្តបានយ៉ាងងាយស្រួល។ លក្ខខណ្ឌនៃការទូទាត់ ក៏ជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលដល់ការសម្រេចចិត្តនេះផងដែរ។ ប្រសិនបើរយៈពេលចន្លោះពីថ្ងៃដឹកជញ្ជូន ដល់ថ្ងៃកំណត់ទូទាត់កាន់តែយូរ នោះទំហំទឹកប្រាក់នៃការលក់ក៏នឹងត្រូវជាប់គាំងក្នុងបញ្ជីគណនីត្រូវទូទាត់ (Accounts receivable) កាន់តែយូរដូចគ្នា។ សម្រាប់ប្រតិបត្តិការខ្លះ ការរង់ចាំប្រាក់ទូទាត់អាចជារឿងសមស្របតាមលក្ខខណ្ឌអាជីវកម្ម ប៉ុន្តែសម្រាប់ប្រតិបត្តិការខ្លះទៀត ម្ចាស់អាជីវកម្មអាចនឹងយល់ថា ការស្នើសុំហិរញ្ញប្បទានដោយផ្អែកលើគណនីត្រូវទូទាត់ទាំងនោះ គឺជាជម្រើសដែលប្រសើរជាង។
នៅធនាគារ វីង សេវាឥណទានពាណិជ្ជកម្ម ផ្តល់ជូននូវសេវាហិរញ្ញប្បទានដល់អាជីវកម្មដែលស្របតាមលក្ខខណ្ឌ ដោយផ្អែកលើគណនីត្រូវទូទាត់ មុនពេលទទួលបានការទូទាត់ប្រាក់ពីអ្នកទិញ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានលទ្ធភាពវាយតម្លៃ និងផ្តល់ដំណោះស្រាយគណនីត្រូវទូទាត់ឱ្យកាន់តែទូលំទូលាយជាងនេះ ទៅលើតម្រូវការហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងក្រុមហ៊ុនបញ្ជាទិញធំៗ ដែលមានកេរ្តិ៍ឈ្មោះល្អ ទាំងក្នុងស្រុក និងអន្តរជាតិ។
ការបញ្ជាទិញច្រើន អាចត្រូវការហិរញ្ញប្បទាំងមុន និងក្រោយការដឹកជញ្ជូន!
ចំណុចនេះកាន់តែស្តែងឱ្យឃើញច្បាស់ នៅពេលដែលអ្នកនាំចេញមានប្រតិបត្តិការច្រើនដែលត្រូវគ្រប់គ្រងក្នុងពេលតែមួយ។ ការបញ្ជាទិញខ្លះ កំពុងស្ថិតក្នុងការផលិត ដែលត្រូវការទុនជាមុន ចំណែកការបញ្ជាទិញខ្លះទៀត បានដឹកជញ្ជូនដល់គោលដៅហើយ តែនៅរង់ចាំការទូទាត់។
ហេតុនេះហើយ ទើបអាជីវកម្មមួយអាចមានតម្រូវការប្រើប្រាស់ទាំងសេវាហិរញ្ញប្បទានមុនពេលដឹកជញ្ជូន និងក្រោយពេលដឹកជញ្ជូន ក្នុងពេលតែមួយ។ ការអនុវត្តបែបនេះ មិនមែនមានន័យថាក្រុមហ៊ុនត្រូវជាប់គាំងជាមួយជម្រើសតែមួយនោះទេ តែវាអាចផ្លាស់ប្តូរទៅតាមស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការនីមួយៗ។
ជាឧទាហរណ៍ ក្រុមហ៊ុនមួយអាចប្រើប្រាស់ចរន្តសាច់ប្រាក់របស់ខ្លួនទាំងស្រុង ដើម្បីរ៉ាប់រងការបញ្ជាទិញទូទៅ ប៉ុន្តែអាចនឹងប្តូរយុទ្ធសាស្ត្រមករកហិរញ្ញប្បទានវិញសម្រាប់ការបញ្ជាទិញខ្នាតធំ។ ម្យ៉ាងទៀត ពួកគេក៏អាចបញ្ចេញទុនផលិតដោយខ្លួនឯង តែងាកមកប្រើប្រាស់ហិរញ្ញប្បទានក្រោយពេលដឹកជញ្ជូនវិញ ក្នុងករណីដែលអ្នកទិញទាមទារការពន្យារពេលទូទាត់យូរជាងមុន។
លោក ហេង ភិរុណ នាយករងសាជីវកម្មធនាគារ នៃធនាគារ វីង បានលើកឡើងថា ស្របពេលដែលអាជីវកម្មកម្ពុជា កំពុងពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងក្នុងតំបន់ និងពិភពលោក ការជ្រើសរើសដំណោះស្រាយហិរញ្ញវត្ថុ គួរតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាកាសពាណិជ្ជកម្មបច្ចុប្បន្នឱ្យកាន់តែប្រសើរឡើង។
លោកបានបន្ថែមទៀតថា៖ "ទោះបីជាអតិថិជនត្រូវការហិរញ្ញប្បទានដើម្បីបញ្ជាទិញទំនិញ គាំទ្រដល់ការស្តុកទុក និងការផលិត ឬត្រូវការសាច់ប្រាក់បង្វិលសម្រាប់ការរង់ចាំការទូទាត់ក៏ដោយ គោលបំណងចម្បងនោះគឺអាចធានាថាទុនបង្វិលត្រូវបានចាត់ចែង និងប្រើប្រាស់ចំគោលដៅយ៉ាងមានប្រសិទ្ធភាពក្នុងគ្រប់ដំណាក់កាលនៃការធ្វើពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសឱ្យអតិថិជនរបស់យើង អាចផ្តោតអារម្មណ៍បានកាន់តែពេញលេញទៅលើការពង្រីក និងការរីកលូតលាស់នៃអាជីវកម្មរបស់ពួកគាត់។
ជ្រើសរើសសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ឱ្យស្របតាមទម្រង់អាជីវកម្មរបស់អ្នក!
សេវាហិរញ្ញប្បទានមុន និងក្រោយពេលដឹកជញ្ជូន គឺជួយគាំទ្រដល់ដំណាក់កាលផ្សេងគ្នានៃវដ្តពាណិជ្ជកម្ម ប៉ុន្តែអាជីវកម្មមិនចាំបាច់ត្រូវតែជ្រើសរើសវិធីសាស្ត្រតែមួយ សម្រាប់គ្រប់ប្រតិបត្តិការទាំងអស់នោះឡើយ។
ការសម្រេចចិត្ត អាចមានការផ្លាស់ប្តូរទៅតាមទំហំនៃការបញ្ជាទិញ លក្ខខណ្ឌទូទាត់ ពេលវេលានៃការទូទាត់របស់អ្នកទិញ និងទំហំទុនបង្វិលដែលអាជីវកម្មចង់បញ្ចេញនៅដំណាក់កាលនីមួយៗ។ សម្រាប់អ្នកនាំចូល និងអ្នកនាំចេញ ដែលពាក់ព័ន្ធក្នុងពាណិជ្ជកម្មឆ្លងដែន កត្តាទាំងអស់នេះតែងតែប្រែប្រួលពីប្រតិបត្តិការមួយ ទៅប្រតិបត្តិការមួយទៀត។
ហេតុនេះហើយចំណុចចាប់ផ្តើម គឺមិនមែនគ្រាន់តែសម្លឹងមើលថាតើមានទំហំហិរញ្ញប្បទានប៉ុន្មាន ដែលអាចស្នើសុំបាននោះទេ។ អ្វីដែលសំខាន់ គឺត្រូវមើលថាតើសេវាហិរញ្ញប្បទានពាណិជ្ជកម្មនោះ អាចសមស្របនឹងចំណុចណានៃប្រតិបត្តិការ ហើយតើអាជីវកម្មចង់ប្រើប្រាស់ទុនផ្ទាល់ខ្លួនរបស់ពួកគេយ៉ាងដូចម្តេចក្នុងអំឡុងពេលនោះ។
ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ វីង ផ្តល់ជូននូវជម្រើសនៃការរៀបចំហិរញ្ញប្បទាន និងការទូទាត់ប្រកបដោយភាពបត់បែនខ្ពស់ ជូនដល់អ្នកនាំចូល និងអ្នកនាំចេញស្របតាមតម្រូវការ ដើម្បីគាំទ្រគ្រប់ដំណាក់កាលនៃធ្វើពាណិជ្ជកម្មអន្តរជាតិ។
ក្រុមការងារយើងខ្ញុំ រង់ចាំស្វាគមន៍ក្នុងការពិភាក្សា និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើតម្រូវការហិរញ្ញប្បទានពាណិជ្ជកម្មរបស់លោកអ្នក។ សូមណាត់ជួបពិភាក្សាជាមួយអ្នកឯកទេសហិរញ្ញប្បទានពាណិជ្ជកម្មរបស់យើងខ្ញុំ ដោយគ្រាន់បំពេញព័ត៌មានខ្លីៗ តាមតំណនៅទីនេះ សសស https://bit.ly/4zqE7is។
សម្រាប់ព័ត៌មានលម្អិតពីដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ វីង សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតបំផុត។ លោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ ០២៣ ៩៩៩ ៩៨៩ ឬចូលទៅកាន់គេហទំព័រ៖ https://www.wingbank.com.kh/en/form/trade-finance៕




