ក្រុមហ៊ុន «យៀកកា វ័ន-ស្តុប អូតូសឺវីស» សម្ពោធជាផ្លូវការរថយន្ត Forthing T5 (REEV) និង Forthing FRIDAY (EV)
23-09-2026 13:54
(ភ្នំពេញ)៖ ក្រុមហ៊ុន យៀកកា វ័ន-ស្តុប អូតូសឺវីស បានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Forthing T5 (REEV) និង Forthing FRIDAY (EV) នៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (អ៊ីអន១) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន Dongfeng Liuzhou Motor ភ្ញៀវកិត្តិយស តំណាងធនាគាដៃគូ អ្នក Review រថយន្ត Influencer និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Forthing T5 (REEV) និង Forthing FRIDAY (EV) បានដំណើរការយ៉ាងរលូន ជាមួយគ្នានេះក៏មានអតិថិជនបានសម្រេចចិត្ត ធ្វើការបញ្ជារទិញភ្លាមៗនាឱកាសនោះផងដែរ។
ម្តងនេះរថយន្ត FORTHING បានធ្វើឲ្យទីផ្សារមានការចាប់អារម្មណ៌យ៉ាងខ្លាំង ដោយខ្លួនបាននាំយកមកនូវរថយន្តស៊េរីថ្មីចំនួន ២ប្រភេទតែម្តង កន្លងទៅសម្រាប់ប្រទេសកម្ពុជា ត្រកូល T5 មានតែរថយន្តប្រភេទសាំងសុទ្ធតែប៉ុណ្ណោះ!។ រថយន្ត Forthing T5 នៅតែមានសន្ទុះគាំទ្រឥតឈប់ឈរ សម្រាប់ទីផ្សារទីផ្សារប្រទេសកម្ពុជា ហេតុដូច្នេះហើយទើបក្រុមហ៊ុនខិតខំប្រឹងប្រែងដើម្បី នាំយកស៊េរីថ្មីៗ ឲ្យទាន់តាមតម្រូវការស្របពេលដែល កំណើនការគាំទ្ររថយន្ត EV កើនឡើងជាប្រចាំថ្ងៃ។
តើបងប្អូនយល់យ៉ាងណាដែរ ចំពោះរថយន្តទាំង២ប្រភេទនេះ?
ដើម្បីឲ្យកាន់តែច្បាស់ខាងក្រោមនេះ ជាចំណុចពិសេសៗមួយចំនួនរបស់រថយន្តទាំង២ប្រភេទនេះ៖
* ១. Forthing T5 (REEV) ស័ក្តិសមសម្រាប់អ្នកដែលស្រឡាញ់រថយន្តអគ្គិសនី តែបារម្ភរឿងសាកថ្ម ជាប្រភេទរថយន្តអគ្គិសនី អមដោយម៉ាស៊ីនសាំងបែបថ្មី សម្រាប់អ្នកដែលចូលចិត្តបើកឆ្ងាយៗ រាប់ពាន់គីឡូម៉ែតទើបចូលចាក់សាំងម្តង។ ដំណើររការថយន្តដោយម៉ូទ័រអគ្គិសនីគ្រប់ពេល ធ្វើឲ្យការបើកបរមានអារម្មណ៍ស្រស់ស្រាយ។ Forthing T5 (REEV) បើកដោយថ្មសុទ្ធបានចម្ងាយរហូតដល់ ២៤៨គ.ម និងអមដោយម៉ាស៊ីនសាំងមានតួនាទីជា (ម៉ាស៊ីនភ្លើង) សាកថ្មរដោយស្វ័យប្រវិត្តនៅពេលកំពុងបើកបរតែម្តង ដែលធ្វើឲ្យរថយន្តនេះបើកឥតឈប់បានចម្ងាយសរុបរហូតដល់ ១១៧០គ.ម។
Forthing T5 (REEV) មានតម្លៃពិសេសត្រឹមតែ ២៦,៣០០ដុល្លារ។
* ២. Forthing FRIDAY (EV) ស័ក្តិសមសម្រាប់មនុស្សសម័យថ្មី ទាន់សម័យកាល សម្រាប់អ្នកដែលចង់សាកនូវអ្វីដែលថ្មី ជាមួយរថយន្តអគ្គិសនីសុទ្ធមួយនេះ។ ការបើកបរពោពេញទៅដោយភាពស្ងប់ស្ងាត់គ្មានសម្លេងរំខាន ស្ទុះ និងសន្សំសំចៃកម្រិតខ្ពស់។ សាកថ្មមួយពេញអាចបើកបានចម្ងាយរហូតដល់ ៥៣០គ.ម និងមានមុខងារសាករហ័ស មិនបារម្ភក្នុងការរងចាំយូរនៅពេលសាកថ្ម។ Forthing FRIDAY (EV) មានតម្លៃពិសេសត្រឹមតែ ២២,៨០០ដុល្លារ។
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចមកទស្សនាដោយផ្ទាល់ នៅទីតាំងលក់របស់ក្រុមហ៊ុន ដែលមានអាសយដ្ឋាន អគាលេខ១៦៦ ផ្លូវជាតិលេខ ៦𝐀 ភូមិគៀនឃ្លាំងសង្កាត់ជ្រាយចង្វារ ខណ្ឌជ្រោយចង្វារ ភ្នំពេញ។ ផែនទី៖ https://maps.app.goo.gl/UQ2XkFNxHh7No3CR8) ឬលេខទូរសព្ទ ០៨៧ ៨៦ ៦៧ ៦២៕

























