Eriksen ចាកចេញពីក្លិប Wolfsburg របស់អាល្លឺម៉ង់ ដោយមានការព្រមព្រៀងគ្នាទៅវិញទៅមក
24-09-2026 09:58
(បរទេស)៖ ខ្សែបម្រើ Christian Eriksen បានចាកចេញពីក្លិប Wolfsburg ជាផ្លូវការហើយ ដោយមានការព្រមព្រៀងគ្នាផងដែររវាងភាគីទាំងពីរ និងមានការរយៈពេលត្រឹមតែ ៣ខែប៉ុណ្ណោះ ក្រោយពេលរូបលោកមានបញ្ហាបេះដូងជាថ្មី នៅអំឡុងប្រកួតរបស់ដាណឺម៉ាកទល់នឹងអ៊ុយក្រែននៃជំនួបមិត្តភាពអន្តរជាតិ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អតីតខ្សែបម្រើក្លិបបិសាចក្រហម Manchester United រូបនេះមានកិច្ចសន្យាជាមួយ Wolfsburg ដែលបានធ្លាក់ទៅលេងក្របខណ្ឌទី២ អាល្លឺម៉ង់រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ឯណោះ។
ទោះជាយ៉ាងណា Eriksen វ័យ ៣៤ឆ្នាំ ធ្លាប់បានដួលសន្លប់បាត់ស្មារតីម្តងដែរកាលពីអំឡុងលេងនៅជម្រើសជាតិដាណឺម៉ាកនៃពានអឺរ៉ុបជើងឯកអឺរ៉ុប UEFA Euro 2020 ទល់នឹងហ្វាំងឡង់ស្ថិតក្នុងទីក្រុង Copenhagen នាឆ្នាំ២០២១។
ក្រោយពេលបញ្ចប់កិច្ចសន្យាមុនកាលកំណត់នេះដែរ Eriksen បានថ្លែងថា «បច្ចុប្បន្ននេះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងការចំណាយពេលវេលាជាមួយក្រុមគ្រួសារនៅប្រទេសដាណឺម៉ាក។ ពេលវេលារបស់ខ្ញុំនៅជាមួយ Wolfsburg មានទាំងខ្ពស់ និងទាប និងក៏បានដឹងថា ស្ថិតនៅលើផ្លូវត្រូវក្នុងការវិលទៅកាន់លីគ Bundesliga ទៀតផង»។
រូបគេមិនបានចូលលេងក្នុងប្រកួតណាមួយឡើយ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៦ មក ក្នុងនាមកីឡាករផ្ទេរមក Wolfsburg ដោយគ្មានតម្លៃខ្លួនកាលពី ១ឆ្នាំមុន ក្រោយចាកចេញពី Man Utd៕



