Man Utd នៅជាប់បំណុល ១ពាន់លានផោន ជាមួយនឹងការចំណាយ ៦៣.៥លានផោន ទិញដីធ្វើកីឡដ្ឋានថ្មី
24-09-2026 10:06
(បរទេស)៖ ក្លិបបាល់ទាត់អាជីព Manchester United នៅតែជាប់បំណុលធនាគារប្រមាណជាង ១លានផោនដដែល បើទោះបីជាម្ចាស់ក្លិបអង់គ្លេសមួយនេះ លោក Sir Jim Ratchiff បានព្យាយាមកាត់បន្ថយការចំណាយយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
ជាមួយគ្នានោះ ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ ក៏បានបញ្ជាក់ពីការចំណាយលុយអស់ ៦៣.៥លានផោន ទៅលើការទិញដីសាងសង់កីឡដ្ឋានថ្មីរបស់ពួកគេដែរ។
ស្ថិតនៅចំពោះមុខក្រុមបាតុករ ជាមួយនឹងការខកចិត្តនាដើមរដូវនេះ ដែលពួកគេបានធ្លាក់ទៅកាន់លេខរៀងទី១២ នៅ Premier League បច្ចុប្បន្ន និងជ្រុះចេញពីពាន League Cup ថែមទៀតនោះ ក៏បានប្រកាសពីប្រាក់ចំណូលបំបែកកំណត់ត្រាមានដល់ទៅ ៦៧៧.៦លានផោន និង ២២.៦លានផោនផ្សេងទៀត បានមកពីប្រតិបត្តិការនានា បើទោះបីជាគ្មានកៅអីលេងពានអឺរ៉ុប លើកដំបូងក្នុងរយៈពេលជាង ១ទសវត្សរ៍ក៏ដោយ។
ពួកគេបានបង្ហាញពីរបាយការណ៍ខាតបង់ប្រាក់ប្រមាណ ១១៣.២លានផោនទៀតផងនៃរដូវកាល ២០២៣-២៤។
ទោះជាយ៉ាងណា United សន្សំប្រាក់បាន ៨.៥លានផោន ពីគម្រោងដែលមានទឹកប្រាក់ ១៦.៥លានផោន ចំពោះលោក Ruben Amorim ក្នុងការផ្តាច់កិច្ចសន្យានៅ old Trafford ដែលបច្ចុប្បន្នទៅដឹកនាំក្លិប AC Milan ក្នុងលីគ Serie A៕



