* ចំណេះដឹងទូទៅ៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលគួរយកចិត្តទុកដាក់ចំពោះសុខភាព

ក្រុមហ៊ុន ដាណា ទ្រី រៀបចំមហាកម្មវិធីជួបជុំដៃគូសហការទូទាំងប្រទេស បង្ហាញពីការជឿទុកចិត្ត និងការរីកចម្រើនរួមគ្នា

24-09-2026 10:48

(ភ្នំពេញ)៖ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីង ខូ អិល ធី ឌី បានរៀបចំមហាកម្មវិធីជួបជុំដៃគូសហការទូទាំងប្រទេស និងប្រគល់រង្វាន់ដ៏អធិកអធមមួយកាលពីពេលថ្មីៗនេះ នៅ The Premier Sensok ដោយមានការចូលរួមយ៉ាងច្រើនកុះករពី សំណាក់ដៃគូសហការរាប់ពាន់នាក់មកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស។

ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការរួមដំណើររបស់ដៃគូសហការទាំងអស់ ក៏ដូចជាពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាជីវកម្មឱ្យកាន់តែរឹងមាំ។

កម្មវិធីនេះមិនត្រឹមតែជាឱកាសសម្រាប់ការជួបជុំសំណេះសំណាល និងការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានតម្លៃសម្រាប់ដៃគូសហការមកពីគ្រប់ទិសទី បានផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងបណ្តាញទំនាក់ទំនងអាជីវកម្ម។ អ្វីដែលកាន់តែពិសេសនោះ គឺការចាប់រង្វាន់ និងការប្រគល់កាដូជាច្រើនសន្ធឹកសន្ធាប់ ដែលបានបង្កើតបរិយាកាសពោរពេញដោយភាពរំភើប និងស្នាមញញឹម។ រង្វាន់ដ៏មានតម្លៃទាំងនោះរួមមាន៖ រថយន្តទំនើបចំនួន ៣ គ្រឿង, ម៉ូតូចំនួន ៥ គ្រឿង, ទូរស័ព្ទដៃចំនួន ១២ គ្រឿង, រួមជាមួយប្រាក់រង្វាន់ និងកាដូពិសេសជាច្រើនទៀត។ រង្វាន់ទាំងនេះ មិនត្រឹមតែជាវត្ថុមានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានចាត់ទុកជានិមិត្តរូបនៃការថ្លែងអំណរគុណ ការជឿទុកចិត្ត និងការលើកទឹកចិត្តដល់ដៃគូសហការទាំងអស់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ទ្រី ដាណា បានមានប្រសាសន៍ថា ភាពជោគជ័យក្នុងអាជីវកម្មមិនមែនកើតឡើងដោយសារការខិតខំរបស់មនុស្សតែម្នាក់នោះទេ ប៉ុន្តែកើតចេញពីការជឿទុកចិត្ត ការសហការ និងការខិតខំប្រឹងប្រែងរួមគ្នា។ លោកស្រីបានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានដៃគូសហការរាប់ពាន់នាក់ ដែលបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំដែលបានកសាងឡើងតាមរយៈការជឿទុកចិត្ត និងកិច្ចសហការជាបន្តបន្ទាប់។

តាមរយៈមហាកម្មវិធីនេះ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីង ខូ អិល ធី ឌី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយដៃគូសហការ និងបង្កើតឱកាសថ្មីៗ ដើម្បីធានាថាការរីកចម្រើនរបស់អាជីវកម្ម គឺជាការរីកចម្រើនរួមគ្នាប្រកបដោយចីរភាព៕