បុរី «មេគង្គ លែន» រៀបចំកម្មវិធី «Gala Dinner» ដ៏អស្ចារ្យ ផ្តល់ជូនឱកាសឈ្នះរថយន្តទំនើប និងការបញ្ចុះតម្លៃពិសេស
24-09-2026 11:20
(ភ្នំពេញ)៖ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធី Gala Dinner ដ៏ប្រណិតមួយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ចាប់ពីម៉ោង ៥៖០០នាទី ល្ងាច ដល់ ៩៖០០នាទី យប់ នៅក្នុងគម្រោង «មេគង្គ ស៊ីធី» របស់ខ្លួន។ កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ជូននូវបទពិសោធន៍ដ៏រីករាយ និងឱកាសដ៏កម្រសម្រាប់អតិថិជន និងភ្ញៀវកិត្តិយសក្នុងការស្វែងយល់ ពីគម្រោងលំនៅឋានដ៏មានសក្តានុពល។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ភ្ញៀវកិត្តិយសនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស រួមមានកញ្ចប់ហ្រ្វីដេគ័រពិសេស ការបញ្ចុះតម្លៃរហូតដល់ ១៦% គោលការណ៍បង់ប្រាក់ងាយស្រួល និងកម្ចីរយៈពេលវែងរហូតដល់ ៣០ឆ្នាំ។ អ្វីដែលកាន់តែពិសេសនោះ គឺឱកាសឈ្នះរង្វាន់រថយន្តទំនើប ROLLS ROYCE មួយគ្រឿង រួមជាមួយរថយន្តទំនើបពីរគ្រឿងបន្ថែមទៀត ដែលជាការចាប់ឆ្នោតដ៏គួរឱ្យរំភើប។
កម្មវិធី Gala Dinner នេះ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសបែបប្រណិតភាព អមដោយការទទួលទានអាហារឆ្ងាញ់ៗ ភេសជ្ជៈជាច្រើនមុខ និងការប្រគំតន្ត្រីបែបស្រទន់។ ភ្ញៀវកិត្តិយសក៏នឹងមានឱកាសសំណេះសំណាល ជាមួយអតិថិជនដែលបានជ្រើសរើសគេហដ្ឋាននៅបុរី មេគង្គ លែន ព្រមទាំងទទួលបានការប្រឹក្សាជាលក្ខណៈឯកជន ជាមួយក្រុមការងារជំនាញ ដើម្បីស្វែងយល់ពីប្រភេទគេហដ្ឋាន តម្លៃ និងជម្រើសហិរញ្ញប្បទានដែលស័ក្តិសមតាមតម្រូវការ។
បុរី មេគង្គ លែន បានបើកឱកាសសម្រាប់តែ ១០នាក់ដំបូងប៉ុណ្ណោះ ក្នុងការចូលរួមកម្មវិធី Gala Dinner ដ៏អស្ចារ្យនេះ។ សូមកុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ! លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមការងារបុរី មេគង្គ លែន ឥឡូវនេះ ដើម្បីចុះឈ្មោះចូលរួម និងក្លាយជាផ្នែកមួយនៃរាត្រីដ៏គួរឱ្យចងចាំនេះ។ បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!៕




