* ចំណេះដឹងទូទៅ៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលគួរយកចិត្តទុកដាក់ចំពោះសុខភាព

YADEA GT80 បង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា ជាមួយរូបរាងធំទូលាយ និងសមត្ថភាពធ្វើដំណើរបានឆ្ងាយ !

24-09-2026 15:56

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន P4V / YADEA Cambodia បានប្រកាសដាក់បង្ហាញម៉ូតូអគ្គិសនីស៊េរីថ្មី YADEA GT80 ជាផ្លូវការនៅទីផ្សារកម្ពុជា។

ក្រោមគំនិត «Grand Touring, Beyond Darkness» ម៉ូដែលនេះរួមបញ្ចូលការរចនាបែប Sporty និង Touring ដែលមានសមត្ថភាពខ្ពស់ សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងធ្វើដំណើរផ្លូវឆ្ងាយ។

YADEA GT80 មានរូបរាងធំទូលាយ រឹងមាំ និងទំនើប ស័ក្តិសមសម្រាប់អ្នកប្រើប្រាស់ ដែលចង់បានម៉ូតូអគ្គិសនីមានស្ទីលប្លែក ព្រមទាំងកម្លាំងបើកបរខ្លាំង។

ម៉ូដែលនេះ បំពាក់អាគុយ Lithium LFP ទំហំ 72V 80Ah ដែលអាចធ្វើដំណើរបានចម្ងាយរហូតដល់១៥៥ គីឡូម៉ែត្រ។ ចម្ងាយធ្វើដំណើរជាក់ស្តែង អាចប្រែប្រួលទៅតាមល្បឿន ទម្ងន់ផ្ទុក ស្ថានភាពផ្លូវ និងការបើកបរ។

YADEA GT80 មានកំលាំងម៉ូទ័រ 3,000W និងអាចបើកបរក្នុងល្បឿនអតិបរមារហូតដល់ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ YADEA GT80 បំពាក់ប្រព័ន្ធភ្លើង LED និងប្រព័ន្ធហ្វ្រាំង CBS ដើម្បីជួយដល់ការបើកបរ និងការគ្រប់គ្រងល្បឿនម៉ូតូ។ ការសាកថ្មមួយពេញចំណាយពេលប្រហែល ៦ ទៅ ៨ម៉ោង។

YADEA GT80 ជាជម្រើសគួរឱ្យចាប់អារម្មណ៍ សម្រាប់អ្នកដែលកំពុងស្វែងរកម៉ូតូអគ្គិសនីមានរូបរាងធំទូលាយ កម្លាំងខ្លាំង និងអាចធ្វើដំណើរបានឆ្ងាយ។

អតិថិជនដែលចាប់អារម្មណ៍ អាចមកទស្សនា YADEA GT80 ដោយផ្ទាល់នៅ YADEA Cambodia លើផ្លូវ៦០ម៉ែត្រ ចម្ងាយប្រហែល១,៥០០ម៉ែត្រ ពីផ្សារទំនើបអ៊ីអន ៣។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ឬ Telegram ០១០ ៧៦១ ៣១៣៕