កីឡាករអ៉ីស្រាអែល Farhi ត្រូវបានពិន័យកាតក្រហម បន្ទាប់ពីបញ្ចេញស្ទីលអបអរបែបបាញ់កាំភ្លើង
25-09-2026 10:19
(បរទេស)៖ កីឡាករ Sayed Abu Farhi នៃក្រុមជម្រើសជាតិអ៉ីស្រាអែល ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម និងបណ្តេញចេញពីទីលានភ្លាមៗតែម្តង ក្រោយពេលបញ្ចេញកាយវិការអបអរគ្រាប់បាល់ទាត់បញ្ចូលទីតាមបែបបាញ់កាំភ្លើងកាលពីយប់មិញនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២០ឆ្នាំដែលត្រូវបានជ្រើសរើសចេញពីក្លិបអាជីព Colorado Rapids បានបញ្ចេញស្ទីលអបអរគ្រាប់បាល់ទៅនឹងការបាញ់កាំភ្លើង ក្រោយពេលរកបានគ្រាប់បាល់តាមស្មើ ១-១ ទលនឹងអូទ្រីស ក្នុងពានលីគអឺរ៉ុប UEFA Nations League 2026-27។
គួរបញ្ជាក់ផងថា ក្នុងច្បាប់បាល់ទាត់ រាល់ការអបអរគ្រាប់បាល់ទាំងឡាយណាដែលពាក់ព័ន្ធនឹងសារនយោបាយ ឬសកម្មភាពបាញ់កាំភ្លើងនានា គឺត្រូវបានហាមឃាត់ដាច់ខាត។ កីឡា មិនពាក់ព័ន្ធនឹងនយោបាយឡើយ។
សកម្មភាពរបស់ Farhi ដែលក្រុមអ៉ីស្រាអែលបានចាញ់ម្ចាស់ផ្ទះអូទ្រីស ៣-១ យប់មិញនេះ គឺស្តែងចេញក្រោយពេលអ៉ីស្រាអែលបានធ្វើសកម្មភាព និងបាញ់ប្រហារទៅលើតំបន់ Gaza ឡើងវិញ និងបានញាំងឱ្យក្រុមសាធារណរដ្ឋអៀរឡង់ ធ្វើពហិការទាំង ២ប្រកួតបន្ទាប់ទល់នឹងពួកគេដែរ៕



