* មេដឹកនាំ AI ផ្តល់របាយការណ៍ដល់អង្គការសហប្រជាជាតិ ខណៈមានការព្រមានថា បច្ចេកវិទ្យានេះអាចរួចផុតពីការគ្រប់គ្រងរបស់មនុស្ស
* លោក ដូណាល់ ត្រាំ និងប្រធានសភាអាមេរិក គ្រោងជួបពិភាក្សាជាមួយ CEO ក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ស្តីពី AI នៅថ្ងៃទី ២៩ ខែកញ្ញា
* ចំណេះដឹងទូទៅ៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលគួរយកចិត្តទុកដាក់ចំពោះសុខភាព

Havertz និង Brobbey រងរបួសនៅអំឡុងហូឡង់ លេងស្មើនឹងអាល្លឺម៉ង់ ក្នុងពាន Nations League

25-09-2026 10:29

(បរទេស)៖ ខ្សែប្រយុទ្ធ Arsenal គឺ Kai Havertz និង Brian Brobbey របស់ Sunderland ត្រូវបានប្តូរចេញដោយសាររងរបួសដូចគ្នា នៃជំនួបរវាងហូឡង់លេងស្មើ ១-១ ទល់នឹងអាល្លឺម៉ង់នៅថ្ងៃបើកឆាកពានលីគអឺរ៉ុប UEFA Nations League 2026-27 កាលពីយប់មិញនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Havertz របស់អាល្លឺម៉ង់ត្រូវបានប្តូរចេញ និងជំនួសមកវិញដោយកីឡាករ Youne Ebnoutalib ក្រោយលេងបានតែ ៣០នាទីប៉ុណ្ណោះ នៅពេលខ្សែប្រយុទ្ធថ្មីហូឡង់ Brobbey ក៏ត្រូវបានប្តូរចេញដូចគ្នា ក្រោយពេលធ្វើបានហែតទ្រីក (៣គ្រាប់) នៅពេល Sunderland បានចាញ់ Manchester City ៥-៣ ក្នុងលីគរួចមក។

ទោះជាយ៉ាងណា ក្រុមខ្លាំងប្រចាំប្រចាំតំបន់អឺរ៉ុបទាំងពីរ សុទ្ទតែមានគ្រូបង្វឹកថ្មីពី ១ប្រកួតដំបូងដូចគ្នា តួយ៉ាងឥន្រ្ទីដែកអាល្លឺម៉ង់ មានលោក Jurgen Klopp អតីតអ្នកចាត់ការក្លិប Liverpool ក្នុងការដឹកនាំប្រជាជាតិរបស់លោក គ្រាដែលមច្ចុរាជទឹកក្រូចហូឡង់វិញ មានលោក Xavi Hernandez សញ្ជាតិអេស្ប៉ាញដឹកនាំ។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងនោះដែរ Felix Nmecha ជាអ្នករកបានគ្រាប់នាំមុខសម្រាប់អាល្លឺម៉ង់នៅក្បែរទី មុនពេលបញ្ចប់វគ្គទី១ មុនពេល Cody Gakpo ជាអ្នករកបានគ្រាប់តាមស្មើ ១-១ វិញក្នុងម៉ោងថែមបង្រ្គប់ ៩០នាទី ពីការទាត់វល់លេ (volley) ក្រោយពីការលើកបាល់របស់ Ruben van Bommel។

គួរបញ្ជាក់ផងថា វាជាការពើបប្រទះគ្នាជាថ្មីរវាងលោក Klopp និង Xavi ពីការដឹកនាំជម្រើសជាតិវិញម្តង ដែលអ្នកទាំងពីរទើបលាឈប់ដឹកនាំក្លិបអាជីពប្រហែលក្នុងឆ្នាំ២០២៤ ដូចគ្នា៕