ពិភពនៃឯកសិទ្ធិដ៏អស្ចារ្យជិតមកដល់ហើយ៖ ធនាគារ កាណាឌីយ៉ា ណែនាំប័ណ្ណឥណទានកម្រិតខ្ពស់ថ្មី «World Credit Card» ពីក្រុមហ៊ុន ម៉ាស្ទ័រកាត
25-09-2026 13:42
(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតមួយ និងជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីបង្ហាញរូបរាងជាលើកដំបូងនៃប័ណ្ណឥណទានកម្រិតខ្ពស់ថ្មី «World Credit Card» របស់ខ្លួន ដែលការវិវឌ្ឍ ន៍នេះរឹតតែពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំរវាងស្ថាប័នទាំងពីរដែលមានរយៈពេល ២៦ ឆ្នាំមកហើយ។
ប័ណ្ណឥណទានកម្រិតខ្ពស់នេះ រំលេចឡើងនូវភាពប្រណីតនៃផ្ទៃលោហធាតុពណ៌រលើបរលោង រួមជាមួយរចនាបថគ្មានលេខប័ណ្ណដ៏ទាន់សម័យ ដើម្បីផ្តល់ជូននូវសុវត្ថិភាព និងឯកជនភាពដ៏ខ្ពស់បំផុត។ ដោយផ្សារភ្ជាប់វិសាលភាពជាសកល ជាមួយនឹងកិត្យានុភាពក្នុងស្រុក ប័ណ្ណឥណទាននេះរួមបញ្ចូលគ្នានូវការទទួលស្គាល់ពីបណ្តាញដៃគូសហការទូទាំងពិភពលោករបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីជាមួយនឹងឯកសិទ្ធិផ្តាច់មុខក្នុងស្រុកនៅទូទាំងប្រព័ន្ធអេកូស៊ីស្ទឹមដ៏ទូលំទូលាយរបស់ក្រុមហ៊ុន កាណាឌីយ៉ាគ្រុប ដោយប្រែក្លាយការធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់អតិថិជន ទៅជាអត្ថប្រយោជន៍នៃការរស់នៅដ៏ស៊ីវិល័យ និងបទពិសោធន៍នៃការធ្វើដំណើរអន្តរជាតិប្រកបដោយភាពរលូន និងងាយស្រួល។
កញ្ចប់អត្ថប្រយោជន៍ និងឯកសិទ្ធិពិសេសពេញលេញទាំងអស់ នឹងត្រូវលាតត្រដាងជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ពិភពនៃឯកសិទ្ធិដ៏សម្បូរបែបកំពុងរង់ចាំលោកអ្នក! សូមត្រៀមខ្លួនរួចជាស្រេច ដើម្បីលើកកម្ពស់របៀបរស់នៅ ការធ្វើដំណើរ និងស្វាគមន៍បទពិសោធន៍ដ៏អស្ចារ្យជាមួយយើងខ្ញុំ៕



