Mbappe រងរបួស ក្រោយស៊ុតគ្រាប់ជ័យជម្នះឱ្យបារាំង ឈ្នះតួកគីយ៉េ បើកឆាកពាន Nations League 2026-27
26-09-2026 08:52
(បរទេស)៖ ប្រធានក្រុម Kylian Mbappe បានជួបបញ្ហារបួសជង្គង់ ក្រោយទាត់បញ្ចូលទី ១គ្រាប់ជ័យជម្នះឱ្យក្រុមជម្រើសជាតិបារាំងទៅលើម្ចាស់ផ្ទះតួកគីយ៉េ ១-០ យប់មិញ បើកឆាកពានលីគប្រចាំទ្វីបអឺរ៉ុប UEFA Nations League 2026-27។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសពីក្លិប Real Madrid នៃប្រទេសអេស្ប៉ាញ វ័យ ២៧ឆ្នាំរូបនេះ បានរងរបួសជង្គង់ និងទំនងអវត្តមានរហូតដល់ បិទបញ្ចប់លេងជម្រើសជាតិនាខែកញ្ញា និងដើមតុលាតែម្តង។
១គ្រាប់របស់ Mbappe គឺបានកើតឡើងនៅនាទីទី៥៤ ពីការបញ្ជូនរបស់ Olise ដែលកើនបាន ៦៧គ្រាប់ហើយសម្រាប់ក្រុមមាន់គកពី ១ប្រកួតបើកឆាករបស់ពួកគេផងដែរ នៃវគ្គសន្សំពិន្ទុ League A នៅពាន Nations League។
ក្នុងប្រកួតនោះដែរ ម្ចាស់ផ្ទះតួកគីយ៉េបានបាត់បង់អ្នកចាំទី Ugurcan Cakir តាមរយៈបង្កកំហុសចាប់បាល់នៅក្រៅតំបន់គ្រោះថ្នាក់ ដែលនាំឱ្យអាជ្ញាកណ្តាលកាតក្រហមពិន័យភ្លាមៗ។
ទោះជាយ៉ាងណា វាជាជ័យជម្នះ និងជា ៣ពិន្ទុលើកដំបូងរបស់អតីតម្ចាស់ពាន World Cup 1998 ជាមួយបារាំង គឺលោក Zidane ដែលបានចូលដឹកនាំជំនួសកៅអីលោក Didier Deschamps ក្រោយចប់ World Cup 2026៕



