* មេដឹកនាំ AI ផ្តល់របាយការណ៍ដល់អង្គការសហប្រជាជាតិ ខណៈមានការព្រមានថា បច្ចេកវិទ្យានេះអាចរួចផុតពីការគ្រប់គ្រងរបស់មនុស្ស
* លោក ដូណាល់ ត្រាំ និងប្រធានសភាអាមេរិក គ្រោងជួបពិភាក្សាជាមួយ CEO ក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ស្តីពី AI នៅថ្ងៃទី ២៩ ខែកញ្ញា
* ចំណេះដឹងទូទៅ៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលគួរយកចិត្តទុកដាក់ចំពោះសុខភាព

អស្វារ្យ! បាល់ទាត់ម៉ារ៉ុក ឡើងឈរលេខ៥ ពីលើប្រេស៊ីល ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking

26-09-2026 08:52

(បរទេស)៖ ក្រុមខ្លាំងប្រចាំទ្វីបអាហ្រ្វិក (CAF) គឺជម្រើសជាតិម៉ារ៉ុក បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៥ ពោលគឺនៅពីលើសាំបាប្រេស៊ីល ដែលស្ថិតនៅលេខ៦ ថែមទៀត ក្នុងចំណោម ២១១ប្រទេសនៃតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking នាចុងខែកញ្ញា ឆ្នាំ២០២៦ នេះ។

ម៉ារ៉ុក គឺស្ថិតនៅក្រោមតែប្រទេសអេស្ប៉ាញដែលឈរលេខ១ ក្រោយឈ្នះ World Cup 2026 និងក្រុមលេខ២ អាហ្សង់ទីន ឈរលេខ២ បារាំងលេខ៣ និងតោកំណាចអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ៤។

បើនិយាយពីចំណាត់ថ្នាក់ក្នុងចំណោម Top-10 វិញ គឺមានដល់ទៅ ៤តំបន់ឯណោះ រួមមានអេស្ប៉ាញ បារាំង អង់គ្លេស ព័រទុយហ្គាល់ ប៊ែលហ្សិក និងហូឡង់ គ្រាដែលអាហ្សង់ទីន និងប្រេស៊ីល មកពីតំបន់អាមេរិកឡាទីន ហើយម៉ារ៉ុកមកពីអាហ្រ្វិក និងមិចស៊ិក មកពីតំបន់អាមេរិកខាងជើង៕