«KNN Group» ត្រៀមចាប់រង្វាន់ធំ រថយន្ត «Jetour Dashing i-DM» ថ្មីស្រឡាង នៅថ្ងៃទី៣០ ខែកញ្ញា នេះ
26-09-2026 10:13
(ភ្នំពេញ)៖ ក្រុមហ៊ុន KNN Group នឹងរៀបចំកម្មវិធីចាប់រង្វាន់ដ៏ធំ «ទិញ JETOUR ឈ្នះ JETOUR» នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ៦៖០០នាទីល្ងាច នៅផ្សារទំនើប AEON Mall Sen Sok City។ កម្មវិធីនេះបង្កើតឡើងសម្រាប់អតិថិជនចាស់ និងថ្មី ដែលបានទិញ ឬកក់រថយន្ត JETOUR ម៉ូឌែលណាមួយ ចាប់ពីថ្ងៃទី០១ ដល់ ២៩ ខែកញ្ញា ឆ្នាំ ២០២៦ ពី Jetour Cambodia ដែលចែកចាយដោយក្រុមហ៊ុន KNN Group។
អតិថិជនដែលមានសិទ្ធិចូលរួម នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ជាច្រើនរួមមាន រថយន្ត JETOUR Dashing i-DM ដ៏ថ្មីស្រឡាង ១ គ្រឿង, នាឡិកាឆ្លាតវៃ Jetour Smart Watch ចំនួន ១០ រង្វាន់ និងឧបករណ៍សាកថ្មរថយន្តនៅតាមគេហដ្ឋាន (Home Chargers) ចំនួន ៥ រង្វាន់។ ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសដ៏ល្អ សម្រាប់អតិថិជនក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យ។
រថយន្ត JETOUR Dashing i-DM (PHEV) គឺជា SUV Hybrid ជំនាន់ថ្មី ដែលរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាងបច្ចេកវិទ្យាទំនើប ថាមពលបើកបរដ៏ខ្លាំងក្លា និងសុវត្ថិភាពកម្រិតខ្ពស់។ រថយន្តនេះបំពាក់ដោយម៉ាស៊ីន 1.5L Turbo ដើរដោយម៉ូទ័រអគ្គិសនី បង្កើតកម្លាំងបានរហូតដល់ ៣៦០សេះ និងកម្លាំងរមួល 530Nm ផ្គុំជាមួយប្រអប់លេខ DHT ធ្វើឱ្យការបើកបរមានភាពស្ទុះខ្លាំង និងរលូនឥតខ្ចោះ។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណីត ដោយបំពាក់អេក្រង់ទំហំ ១៥.៦ អ៊ីញ ដំណើរការដោយឈីប Snapdragon ជំនាន់ចុងក្រោយ ដែលអាចប្រើប្រាស់ Apple CarPlay និង Android Auto ឥតខ្សែ អមដោយប្រព័ន្ធសំឡេង Sony រហូតដល់ ៩គ្រាប់ កញ្ចក់ការពារសំឡេងពីរជាន់ កៅអីចុចអូតូមាន Memory Seat និងប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ។
លើសពីនេះ JETOUR Dashing i-DM ផ្តល់នូវទំនុកចិត្តខ្ពស់បំផុត ក្នុងការបើកបរតាមរយៈប្រព័ន្ធសុវត្ថិភាព ADAS ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព ៥៤០ដឺក្រេ និងពោងសុវត្ថិភាពចំនួន៨។ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន Jetour Cambodia បានផ្តល់ជូនការធានាយ៉ាងពិសេសលើអាគុយរហូតដល់ ៨ឆ្នាំ ឬ ១៦០,០០០ គីឡូម៉ែត្រ។ យើងនឹងតាមដានទាំងអស់គ្នាថា តើអតិថិជនសំណាងរូបណា នឹងឈ្នះរង្វាន់ធំរថយន្តដ៏ថ្មីស្រឡាងមួយគ្រឿង Jetour Dashing i-DM?



