* យល់ដឹងផ្នែកច្បាប់៖ មោឃភាពនៃការស៊ើបសួរ
* ចំណេះដឹងទូទៅ៖ តើបោះបាយបិណ្ឌកិច្ចពិធីសំខាន់ឬយ៉ាងណា? តើខ្មែរអាចធ្វើកិច្ចនេះនៅពេលណាខ្លះ?

AVATAR X ប្រេនកូនខ្មែរ បោះជំហានថ្មីលើទីផ្សារម៉ូតូកម្ពុជា!

27-09-2026 19:26

(ភ្នំពេញ)៖ ក្រុមហ៊ុន AVATAR X Cambodia បានរៀបចំព្រឹត្តិការណ៍ Soft Opening កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស ដៃគូ អតិថិជន និងសាធារណជនជាច្រើន ដើម្បីបង្ហាញជាផ្លូវការនូវម៉ូតូ AVATAR X KTX និង KTX1។

AVATAR X គឺជាប្រេនកូនខ្មែរ ដែលបង្កើតឡើងក្រោមចក្ខុវិស័យរបស់ លោកឧកញ៉ា ស្រី ចាន់ថន ស្ថាបនិក AVATAR X ក្នុងគោលបំណងចូលរួមកសាង និងអភិវឌ្ឍប្រេនខ្មែរ ឱ្យមានគុណភាព ស្តង់ដារ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។

ការចាប់ផ្តើមរបស់ AVATAR X មិនមែនគ្រាន់តែជាការបង្ហាញម៉ូតូមួយម៉ាកនៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាជំហានថ្មីមួយនៃការខិតខំរបស់កូនខ្មែរ ក្នុងការកសាងប្រេនរបស់ខ្លួន និងបង្កើតជម្រើសថ្មីសម្រាប់ប្រជាជនកម្ពុជា។
លោកឧកញ៉ា ស្រី ចាន់ថន ក៏មានចក្ខុវិស័យចង់ឱ្យ AVATAR X ចូលរួមបង្កើតឱកាសការងារ អភិវឌ្ឍជំនាញបច្ចេកទេស និងបើកឱកាសឱ្យកូនខ្មែរចូលរួមកាន់តែច្រើនក្នុងវិស័យយានយន្តនាពេលអនាគត។

«បើយើងអាចធ្វើបាន ហេតុអ្វីយើងមិនផ្តល់ឱកាសឱ្យកូនខ្មែររបស់យើង?»

ការបង្ហាញ KTX និង KTX1 នាពេលនេះ គឺគ្រាន់តែជាការចាប់ផ្តើម។ AVATAR X នឹងបន្តពង្រឹងគុណភាព សេវាកម្ម និងពង្រីកបណ្តាញដៃគូចែកចាយជាបន្តបន្ទាប់។

ពីគំនិតកូនខ្មែរ ទៅជាប្រេនកូនខ្មែរ — យើងជឿលើសមត្ថភាពកូនខ្មែរ និងបន្តដើរទៅមុខជាមួយគ្នា។

* 077 777 022 | 088 474 4442 | 069 474 4442
* Chat មកកាន់ Page ដើម្បីសាកសួរព័ត៌មានបន្ថែម។

* Telegram៖ AVATAR X Official Telegram

AVATAR X — ប្រេនខ្មែរ បច្ចេកវិទ្យាស្តង់ដារអន្តរជាតិ។