* សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
* CoolApp បញ្ចេញ Version 68 ថ្មីបន្ថែមមុខងារ Reel link ដែលអាចកូពីផ្ញើទៅកាន់មិត្តភក្តិ ឬយកទៅបង្ហោះទៅបណ្តាញសង្គមផ្សេងៗបានទៀតផង !

សាធារណរដ្ឋអៀរឡង់ ស្មឹងស្មាធ និងមិនចាប់ដៃ មុនប្រកួតទល់នឹងអ៉ីស្រាអែល នៅពាន Nations League

28-09-2026 10:15

(បរទេស)៖ លោក Heimir Hallgrimsson គ្រូបង្វឹកក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់បាននិយាយថា កូនក្រុមរបស់លោក «បានចូលរួមធ្វើជាសាក្សីទៅកាន់ពិភពលោក» តាមរយៈការសម្រេចចិត្តមិនចាប់ដៃជាមួយគូប្រកួតអ៉ីស្រាអែល នៅមុនចាប់ផ្តើមការប្រកួតនាយប់មិញនេះ ដែលពួកគេបានយកឈ្នះ ៣-០ នៅពាលលីគអឺរ៉ុប UEFA Nations League 2026-27។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា គ្រប់កីឡាករទាំងអស់របស់សាធារណរដ្ឋអៀរឡង់បានឱនក្បាលចុះ នៅអំឡុងពេលគោរពភ្លេងជាតិរបស់អ៉ីស្រាអែល នៅមុនពេលចាប់ផ្តើមការប្រកួតដែលត្រូវបានធ្វើឡើងនៅប្រទេសហុងគ្រី។

លើសពីនេះទៀត មុនជំនួបរវាងក្រុមទាំងពីរ ក៏ពុំមានប្តូរទង់សហព័ន្ធរវាងប្រធានក្រុមទាំងទាំងសងខាងទៀតផង នៅពេល Dara O'Shea ប្រធានក្រុមអៀរឡង់ និង Manor Solomon របស់អ៉ីស្រាអែល ដែលបដិសេធមិនចាប់ដៃគ្នាហើយនោះ។

កម្មវិធីប្រកួតរបស់ក្រុមអៀរឡង់​ និងអ៉ីស្រាអែល ត្រូវធ្វើនៅទឹកដីកណ្តាលនេះដែរ ដោយសារសាធារណរដ្ឋអៀរឡង់បានបដិសេធលេងទល់នឹងអ៉ីស្រាអែល គិតចាប់តាំងពីដឹងថា ត្រូវបានចាប់ឆ្នោតស្ថិតក្នុងក្រុមជាមួយអ៉ីស្រាអែលដែលបានកំពុងធ្វើសង្រ្គាមជាមួយអាមេរិក ទៅលើអ៉ីរ៉ង់ និងសម្លាប់ជនស៊ីវិលនៅតំបន់ Gaza ផងនោះ៕