* សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
* CoolApp បញ្ចេញ Version 68 ថ្មីបន្ថែមមុខងារ Reel link ដែលអាចកូពីផ្ញើទៅកាន់មិត្តភក្តិ ឬយកទៅបង្ហោះទៅបណ្តាញសង្គមផ្សេងៗបានទៀតផង !

ភេសជ្ជៈប៉ូវកម្លាំង Monster Energy ប្រកាសចូលទីផ្សារកម្ពុជាជាផ្លូវការ ក្រោមភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន កូកា-កូឡា ខ្មែរ

28-09-2026 14:07

(ភ្នំពេញ)៖ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) បានប្រកាសជាផ្លូវការក្នុងនាមជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវ ភេសជ្ជៈប៉ូវកម្លាំង Monster Energy នៅទីផ្សារកម្ពុជា។

ការមកដល់ជាផ្លូវការនេះ ផ្តល់ជូននូវ 2រសជាតិ រួមមាន៖ Monster Energy Original - រសជាតិដើម និងMonster Energy Ultra Zero Sugar - គ្មានជាតិស្ករ ក្នុងចំណុះ 355 មីលីលីត្រ ជាមួយតម្លៃសមរម្យត្រឹមតែ ១.៣៥ដុល្លារ ឬ ៥,៥០០រៀល ក្នុងមួយកំប៉ុង។ ការបោះជំហានជាផ្លូវការនេះ មិនត្រឹមតែជាការនាំយកម៉ាកផលិតផលភេសជ្ជៈប៉ូវកម្លាំងល្បីល្បាញលំដាប់ពិភពលោកមកកាន់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្កើនជម្រើសផលិតផលឱ្យកាន់តែសម្បូរបែបជូនអតិថិជនអ្នកញ៉ាំ និងបង្កើតនូវឱកាសអាជីវកម្មថ្មីៗបន្ថែមទៀតដល់ដៃគូអាជីវកម្ម និងអាជីវករនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ការចូលទីផ្សារជាផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង Monster Energy នេះ ឆ្លើយតបនឹងកំណើនតម្រូវការភេសជ្ជៈប៉ូវកម្លាំងកម្រិតគុណភាពខ្ពស់ក្នុងចំណោមអតិថិជនអ្នកញុំានៅកម្ពុជា ជាពិសេសក្នុងចំណោមយុវវ័យដែលកំពុងស្វែងរកម៉ាកផលិតផលលំដាប់ពិភពលោក និងជម្រើសភេសជ្ជៈថ្មីៗ។ ការដាក់លក់នេះក៏ត្រូវបានរំពឹងថានឹងបង្កើតឱកាសអាជីវកម្មបន្ថែមសម្រាប់ដៃគូអាជីវកម្ម និងអាជីវករលក់ដុំ និងរាយ នៅទូទាំងប្រទេសផងដែរ។
កម្មវិធីសម្ពោធជាផ្លូវការនេះ បានរៀបចំឡើងនៅ សណ្ឋាគារ Courtyard by Marriott Phnom Penh ដែលជាជំហានដ៏ឥតឈប់ឈរសម្រាប់ ក្រុមហ៊ុន កូកា-កូឡា ខ្មែរ ក្នុងការនាំយកភេសជ្ជៈប៉ូវកម្លាំងកម្រិតគុណភាពខ្ពស់ និងបង្កើនជម្រើសផលិតផលដ៏សម្បូរបែបរបស់ខ្លួន ជាមួយការនាំយកម៉ាកផលិតផលលំដាប់ពិភពលោកដ៏ល្បីល្បាញមួយទៀតមកជូនអតិថិជន។

អតិថិជនទាំងអស់អាចស្វែងរក ភេសជ្ជៈប៉ូវកម្លាំង Monster Energyនេះបានយ៉ាងងាយស្រួលនៅតាមបណ្តាផ្សារទំនើប ឬម៉ាតដៃគូជាច្រើនរួមមាន៖ ផ្សារទំនើបLucky ផ្សារAEON ផ្សារMakro ម៉ាតKh24 ម៉ាតM9 VINម៉ាត ម៉ាតBonjour ម៉ាតCG App E-GetS ម៉ាតWingShop ONម៉ាត និងម៉ាតSovan 2.0 ជាដើម ព្រមទាំងផ្សារទំនើប ឬម៉ាតជាច្រើនទៀតនៅទូទាំងប្រទេស កម្ពុជា។ សម្រាប់អាជីវករលក់ដុំ និងរាយ ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់លក់ភេសជ្ជៈប៉ូវកម្លាំង Monster Energyនេះ អាចទំនាក់ទំនងមកកាន់ ក្រុមហ៊ុន កូកា-កូឡា ខ្មែរ បាន ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជា។

«វត្តមានយ៉ាងរឹងមាំជាង ៣ទសវត្សរ៍នៅប្រទេសកម្ពុជា បង្រៀនឱ្យយើងស្គាល់ និងយល់ច្បាស់ពីប្រទេសកម្ពុជា ប្រជាជន និងសហគមន៍ដែលយើងធ្វើអាជីវកម្មជារៀងរាល់ថ្ងៃ។ យើងស្គាល់ពីអតិថិជនអ្នកញុំា ហើយយើងដឹងថាពួកគាត់កំពុងស្វែងរកភេសជ្ជៈបែបណា។ ភេសជ្ជៈប៉ូវកម្លាំង Monster Energy គឺជាម៉ាកផលិតផលដែលប្រជាជនកម្ពុជាជាច្រើនបានស្គាល់រួចមកហើយ និងកំពុងទន្ទឹងរង់ចាំ ។ ការនាំយកផលិតផលនេះមកកាន់ប្រទេសកម្ពុជា មិនត្រឹមតែផ្តល់ឱកាសដល់ដៃគូអាជីវកម្មរបស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជម្រើសជូនអតិថិជនដែលជាយុវវ័យជំនាន់ក្រោយនូវជម្រើសថ្មីៗដែលស័ក្តិសមបំផុតទៅនឹងថាមពល មហិច្ឆតា និងរបៀបជាស្ទីលរស់នៅរបស់ពួកគេ » តាមការលើកឡើងរបស់ លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស- អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន កូកា-កូឡា ខ្មែរ។

លោកបានបន្ថែមថា «ជាច្រើនឆ្នាំមកនេះ យើងបានរីកចម្រើនទៅមុខស្របជាមួយប្រទេសកម្ពុជា យើងប្រកបអាជីវកម្មដោយប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ យើងរួមចំណែកដល់ការអភិវឌ្ឍលូតលាស់ទៅមុខរបស់ប្រទេសកម្ពុជា និងទទួលបានទំនុកចិត្តពីដៃគូអាជីវកម្មរបស់យើង តាមរយៈគុណតម្លៃដែលយើងបានរក្សាខ្ជាប់ខ្ជួនជាប្រចាំ»។

ការបង្ហាញខ្លួនជាផ្លូវការនៃ ភេសជ្ជៈប៉ូវកម្លាំង Monster Energy ដែលជាម៉ាកផលិតផលលំដាប់ពិភពលោក ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) ក្នុងការនាំយកនូវម៉ាកផលិតផលលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា ព្រមទាំងបន្តផ្តល់ជម្រើសផលិតផលឱ្យកាន់តែសម្បូរបែបជូនអតិថិជនអ្នកញ៉ាំ និងបង្កើតនូវឱកាសអាជីវកម្មថ្មីៗឥតឈប់ឈរ សម្រាប់ដៃគូអាជីវកម្ម និងអាជីវករលក់ដុំ និងរាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕