* សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
* CoolApp បញ្ចេញ Version 68 ថ្មីបន្ថែមមុខងារ Reel link ដែលអាចកូពីផ្ញើទៅកាន់មិត្តភក្តិ ឬយកទៅបង្ហោះទៅបណ្តាញសង្គមផ្សេងៗបានទៀតផង !

ចំណេញពេល មិនស្មុគស្មាញ មាន Chip Mong Bank App ក្នុង ដៃលោកអ្នកអាចបង់ពន្ធផ្លូវបានគ្រប់ពេល និងគ្រប់ទីកន្លែង

28-09-2026 14:10

(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ និងផ្តល់ជូនអតិថិជននូវភាពងាយស្រួល ធនាគារ ជីប ម៉ុង បានផ្តល់ជូននូវជម្រើសបង់ពន្ធបែបឌីជីថល តាមរយៈ Chip Mong Bank App ដែលអនុញ្ញាតឱ្យម្ចាស់យានជំនិះអាចធ្វើប្រតិបត្តិការបង់ពន្ធបានយ៉ាងងាយស្រួល មិនចាំបាច់ធ្វើដំណើរទៅកាន់ទីតាំងបង់ពន្ធដោយផ្ទាល់។ គ្រាន់តែមានទូរសព្ទដៃ លោកអ្នកអាចបំពេញប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ការបង់ពន្ធផ្លូវ គឺជាកាតព្វកិច្ចប្រចាំឆ្នាំរបស់ម្ចាស់យានជំនិះគ្រប់រូប ដូច្នេះសូមលោកអ្នករួសរាន់រៀបចំការបង់ពន្ធឱ្យបានទាន់ពេលវេលា ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីជៀសវាងការយឺតយ៉ាវ និងការចំណាយបន្ថែម ដោយសារការផាកពិន័យ។ ជាមួយ Chip Mong Bank App ការបង់ពន្ធរបស់លោកអ្នកកាន់តែរហ័ស ងាយស្រួល ចំណេញទាំងពេល និងមិនស្មុគស្មាញ។

Chip Mong Bank App ដំណោះស្រាយធនាគារឌីជីថលដ៏ឆ្លាតវៃ ដែលជួយឱ្យការគ្រប់គ្រងហិរញ្ញវត្ថុ និងការទូទាត់របស់លោកអ្នកកាន់តែងាយស្រួល រហ័ស និងមានប្រសិទ្ធភាព៕

ដោនឡូត Chip Mong Bank App ឥឡូវនេះ៖ https://www.chipmongbank.com/app