* សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
* CoolApp បញ្ចេញ Version 68 ថ្មីបន្ថែមមុខងារ Reel link ដែលអាចកូពីផ្ញើទៅកាន់មិត្តភក្តិ ឬយកទៅបង្ហោះទៅបណ្តាញសង្គមផ្សេងៗបានទៀតផង !

ក្រុមកីឡាការិនីអុកអន្ដរជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ពីការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ Olympiad 2026

28-09-2026 14:39

(ភ្នំពេញ)៖ ក្រុមកីឡាការិនីអុកអន្ដរជាតិកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រ តាមរយៈឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ក្នុងការប្រកួតកីឡាអុកអន្ដរជាតិកម្រិតពិភពលោក FIDE Chess Olympiad លើកទី៤៦ ឆ្នាំ២០២៦ នៅប្រទេសអ៊ូបេគីស្ថាន។

តាមការឲ្យដឹងពីលោក ឯល រ៉ូហ្សាក់ គ្រូបង្វឹកកីឡាអុកអន្ដរជាតិ នៃសហព័ន្ធកីឡាអុកកម្ពុជាបានឲ្យដឹងថា បេសកកម្មនេះបានធ្វើឡើងពីថ្ងៃទី១៥-២៧ ខែកញ្ញា ដោយកម្ពុជាបានបញ្ជូនអត្តពលិក ២ក្រុមចូលរួម គឺក្រុមបុរស និងនារី។

ជាលទ្ធផលក្រុមកីឡាការិនីកម្ពុជាដែលទើបចូលរួមលើកដំបូង បានសម្រេចនូវសមិទ្ធផលគួរឲ្យភ្ញាក់ផ្អើល ក្រោយឆ្លងកាត់ការប្រកួតជាច្រើនជុំ រហូតទទួលបានមេដាយសំរឹទ្ធ គ្រាដែលមេដាយមាស បានទៅក្រុមកីឡាការិនីម៉ាឌីវ និងមេដាយប្រាក់ បានទៅក្រុមកីឡាការិនី តង់ហ្សានី។ រីឯក្រុមបុរសវិញ គឺបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧។

បែបនេះក្ដី ក្នុងនាមប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យកីឡាអុកអន្ដរជាតិនេះ លោក ឯល រ៉ូហ្សាក់ បានចាត់ទុកសមិទ្ធផលខាងលើ គឺជាមោទនភាពសម្រាប់ក្រុមកីឡាការិនីកម្ពុជា ដែលបានបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក ហើយថែមទាំងដណ្ដើមបានមេដាយជូនជាតិថែមទៀត។

មិនតែប៉ុណ្ណោះក៏មានកីឡាករ-កីឡាការិនី ៥រូប ត្រូវបានជ្រើសរើសជាប់នូវ Title Candidate Master ក្នុងព្រឹត្តិការណ៍នេះផងដែរ៕