ភេសជ្ជៈ «ប៉ូការី ស្វេត» គាំទ្រក្រុមជម្រើសជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០
28-09-2026 17:02
(ភ្នំពេញ)៖ ភេសជ្ជៈប៉ូការី ស្វេត បានប្រកាសជាផ្លូវការជា «ដៃគូគាំទ្រផ្លូវការ» នៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026)។ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការកម្រិតពិភពលោក ប៉ូការី ស្វេត ក៏មានមោទនភាព ក្នុងការគាំទ្រដល់ក្រុមប្រតិភូកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងអប់រំ និងចែករំលែកចំណេះដឹងដល់កីឡាករ-កីឡាការិនី និងគ្រូបង្វឹកជម្រើសជាតិ អំពីតួនាទីយ៉ាងសំខាន់នៃការបំពេញជាតិទឹក និងអ៉ីយ៉ុង ក្នុងការបង្កើនសមត្ថភាពកីឡា និងការរក្សាកាយសម្បទាឱ្យបានល្អប្រសើរបំផុត ក្នុងអំឡុងពេលហ្វឹកហាត់ និងការប្រកួតប្រជែង។ ដើម្បីធានាបាននូវការត្រៀមខ្លួនខ្ពស់របស់អត្តពលិក ប៉ូការី ស្វេត បានផ្តល់ការឧបត្ថម្ភផលិតផល ដើម្បីគាំទ្រដល់វគ្គហ្វឹកហាត់ របស់ក្រុមជម្រើសជាតិកម្ពុជា និងកម្មវិធីសិក្ខាសាលាស្តីពីការបំពេញជាតិទឹក។ ការគាំទ្រនេះនឹងចាប់ផ្តើមពីដំណាក់កាល នៃការត្រៀមខ្លួនរបស់ក្រុមការងារនៅក្នុងប្រទេសកម្ពុជា និងបន្តរហូតដល់ទីបញ្ចប់នៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦។
កិច្ចសហប្រតិបត្តិការនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប៉ូការី ស្វេត ក្នុងការលើកកម្ពស់សុខភាព ការបំពេញជាតិទឹក និងឧត្តមភាពនៃវិស័យកីឡានៅទូទាំងតំបន់អាស៊ី។ ក្នុងកីឡាកម្រិតអាជីព គ្រប់វិនាទី ពិន្ទុ និងការខិតខំប្រឹងប្រែង គឺសុទ្ធតែមានតម្លៃកាត់ថ្លៃមិនបាន អាស្រ័យហេតុនេះហើយ ការបំពេញជាតិទឹកបានត្រឹមត្រូវ គឺជាកត្តាដ៏សំខាន់ដែលអាចជួយ ដល់ការប្រកួតឱ្យបានកាន់តែល្អ និងការបញ្ចេញសមត្ថភាពបានកាន់តែប្រសើរ។
តាមរយៈសិក្ខាសាលាស្តីពីការបំពេញជាតិទឹក និងការផ្តល់ភេសជ្ជៈប៉ូការី ស្វេត នេះ យើងមានមោទនភាពយ៉ាងក្រៃលែង ក្នុងការឈរប្រកៀកស្មាជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីជួយជំរុញឱ្យកីឡាករ-កីឡាការិនីកម្ពុជាបញ្ចេញសមត្ថភាព ឱ្យបានល្អបំផុតនៅលើឆាកអន្តរជាតិ។ ប៉ូការី ស្វេត ត្រូវបានស្រាវជ្រាវ និងផលិតឡើងយ៉ាងផ្ចិតផ្ចង់ ដោយក្រុមហ៊ុនឱសថ Otsuka Pharmaceutical ផ្អែកលើគំនិតអភិវឌ្ឍចេញពី «ទឹកសេរ៉ូម» (Drinkable IV solution)។ ដោយផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ប៉ូការី ស្វេត មានសមាសធាតុផ្សំឡើងដោយតុល្យភាពជាតិទឹក និងអ៉ីយ៉ុងដែលស្រដៀងទៅនឹងជាតិទឹកនៅក្នុងរាងកាយ។ ប៉ូការី ស្វេតជួយបំពេញជាតិទឹក និងអ៊ីយ៉ុងសំខាន់ៗដែលបាត់បង់តាមរយៈញើសបានលឿន។
ប៉ូការី ស្វេត នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ចាប់តាំងពីទីលានហ្វឹកហាត់នៅក្នុងស្រុក រហូតដល់ឆាកអន្តរជាតិនៅ អៃឈិ-ណាហ្គោយ៉ា។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ ប៉ូការី ស្វេត ដើម្បីទទួលបានព័ត៌មានបន្ថែម និងចូលរួមលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាទាំងអស់គ្នា៖ POCARI SWEAT Cambodia Official Facebook Page៕





