* Google កំពុងសាកល្បងមុខងារទិញទំនិញពីក្រុមហ៊ុន Flipkart របស់ Walmart តាមរយៈ Gemini និង AI Mode នៅក្នុងប្រទេសឥណ្ឌា
* SpaceX ត្រៀមបាញ់ Starship ចូលគន្លងជាលើកដំបូង ខណៈមានផែនការបញ្ជូន AI ទៅអវកាស
* សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
* CoolApp បញ្ចេញ Version 68 ថ្មីបន្ថែមមុខងារ Reel link ដែលអាចកូពីផ្ញើទៅកាន់មិត្តភក្តិ ឬយកទៅបង្ហោះទៅបណ្តាញសង្គមផ្សេងៗបានទៀតផង !

Olise រកបានគ្រាប់ជ័យជម្នះចុងម៉ោង ជួយបារាំងឈ្នះប៊ែលហ្សិក ១-០ បន្តកំណត់ត្រាមិនចាញ់របស់ Zidane

29-09-2026 09:45

(បរទេស)៖​ Michael Olise ដែលត្រូវលេងក្នុងនាមកីឡាករបម្រុង ជាអ្នកទាត់បញ្ចូលទីគ្រាប់ជ័យជម្នះចុងម៉ោងសម្រាប់មាន់គកបារាំង យកឈ្នះម្ចាស់ផ្ទះប៊ែលហ្សិក ១-០ ក្នុងប្រកួតទី២ នៅពានលីគអឺរ៉ុប UEFA Nations League 2026-27 និងជា ៣ពិន្ទុលើកទី២ ជាប់ៗគ្នាផងដែរ ស្ថិតក្រោមការដឹកនាំរបស់លោក Zinedine Zidane។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធស្លាបមកពីក្លិប Bayern Munich របស់អាល្លឺម៉ង់រូបនេះ បានចាកចេញពីកៅអីបម្រុងនៅនាទី៧៦ មុនពេលទាត់បញ្ចូលទីតែ ១គ្រាប់នៅនាទី៨៨ នៃការប្រកួតទី២ ជើងទី១ ប្រចាំ Group A1។

តាមរយៈជ័យជម្នះជាលើកទី២ នេះដែរនាំឱ្យមាន់គកបារាំងឈរទីកំពូលតារាងបណ្តោះអាសន្ន ដែលត្រូវប៉ះអតីតជើងខ្លាំង អាសូរីអ៉ីតាលីនៅរាត្រីថ្ងៃសុក្រ នៅពេលបិសាចក្រហមអឺរ៉ុប ប៊ែលហ្សិកត្រូវប៉ះតួកគីយ៉េវិញម្តង។

តំបន់ប្រយុទ្ធរបស់ប៊ែលហ្សិក ដោយរួមមាន Mika Godts និង Dodi Lukebakio សុទ្ធតែមានឱកាសរកបានគ្រាប់បាល់ ក៏ប៉ុន្តែនៅតែមិនអាចបំបែករបាំងការពាររបស់ក្រុមមាន់គកបានដដែល មិនដូចកាលយកឈ្នះម្ចាស់ផ្ទះអ៉ីតាលី ២ទល់នឹង០ នោះឡើយ៕