អ៉ីតាលី ដែលបាត់មុខពី World Cup ៣ជំនាន់ជាប់ៗគ្នា រកបានជ័យជម្នះលើកដំបូងទៅលើតួកគីយ៉េ ក្នុងពាន UNL
29-09-2026 10:17
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី ដែលបានខកខានលេង World Cup តាំងពីឆ្នាំ២០១៨ មក បានយកឈ្នះម្ចាស់ផ្ទះតួកគីយ៉េ ៤-១ យប់មិញក្នុងពានរង្វាន់លីគប្រចាំទ្វីបអឺរ៉ុប UEFA Nations League 2026-27 ក្រោយពេលបើកឆាកចាញ់ប៊ែលហ្សិក ២-០ រួចមក។
វាជាជ័យជម្នះលើកដំបូងរបស់អ្នកចាត់ការទូទៅ លោក Roberto Mancini ផងដែរ ក្នុងការវិលមកដឹកនាំអ៉ីតាលីជាលើកទី២ ដែលត្រូវបានតែងតាំងឡើងវិញកាលពីខែមុន ក្រោយការចាកចេញពីតំណែងរបស់លោក Gennaro Gattuso នាអំឡុងខែមេសា ឆ្នាំ២០២៦។
បុរសវ័យ ៦១ឆ្នាំ Mancini កន្លងមកបានដឹកនាំអតីតជើងឯក World Cup ៤សម័យកាលមួយនេះពីចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដោយឈ្នះពាន Euro ១លើកទៀតផងកាលឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះអង់គ្លេសដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនៅកីឡដ្ឋាន Wembley។
ចំណែកឯម្ចាស់ផ្ទះតួកគីយ៉េវិញ ដែលដឹកនាំដោយលោក Vincenzo Montella អតីតខ្សែប្រយុទ្ធអ៉ីតាលី បានរងការរិះគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ដ្បិតតង់ទី១ ត្រូវបានក្រុមភ្ញៀវអាសូរីនាំមុខដល់ទៅ ៣គ្រាប់ ក៏ព្រោះតែទម្រង់លេងនៅបន្តយ៉ាប់យឺន គិតចាប់តាំងជ្រុះពី World Cup 2026 ក្នុងពូលរួចមក។
ពួកគេនៅតែមិនអាចស្វែងរកពិន្ទុបាននៅឡើយ ក្នុងនាមក្រុមខ្លាំងមួយដែរនៅតំបន់អឺរ៉ុប ក្រោយឆ្លងកាត់ ២ប្រកួតក្នងពាន Nations League គ្រាដែលអ៉ីតាលី រកបាន ៣ពិន្ទុដំបូងរបស់ខ្លួន៕



