* Google កំពុងសាកល្បងមុខងារទិញទំនិញពីក្រុមហ៊ុន Flipkart របស់ Walmart តាមរយៈ Gemini និង AI Mode នៅក្នុងប្រទេសឥណ្ឌា
* SpaceX ត្រៀមបាញ់ Starship ចូលគន្លងជាលើកដំបូង ខណៈមានផែនការបញ្ជូន AI ទៅអវកាស
* សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
* CoolApp បញ្ចេញ Version 68 ថ្មីបន្ថែមមុខងារ Reel link ដែលអាចកូពីផ្ញើទៅកាន់មិត្តភក្តិ ឬយកទៅបង្ហោះទៅបណ្តាញសង្គមផ្សេងៗបានទៀតផង !

BYD បង្ហាញបច្ចេកវិទ្យាសាកថាមពលល្បឿនលឿន «Flash Charging» ជំនាន់ថ្មី មុខភ្ញៀវកិត្តិយស និងប្រព័ន្ធផ្សព្វផ្សាយជាង ១០០ នាក់ (Video inside)

29-09-2026 11:18

(ស៊ីនជិន)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់ចិន BYD បានរៀបចំផ្លូវបង្ហាញសមត្ថភាពបច្ចេកវិទ្យាសាកថាមពលល្បឿនលឿនបំផុត (Flash Charging) ជំនាន់ថ្មីរបស់ខ្លួន នៅចំពោះមុខតំណាងប្រព័ន្ធផ្សព្វផ្សាយ និងភ្ញៀវកិត្តិយសជាង ១០០ នាក់ ដែលអញ្ជើញមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងក្រុងស៊ីនជិន ប្រទេសចិន។

បច្ចេកវិទ្យា Flash Charging ថ្មីរបស់ BYD បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ ដោយអាចសាកថាមពលថ្មរថយន្តពី ២០% ឡើងដល់ ៩៧% ក្នុងរយៈពេលត្រឹមតែ ១២ នាទីប៉ុណ្ណោះ ទោះបីជានៅក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ -៣០°C (-30°C) ក៏ដោយ។

បច្ចុប្បន្ន ប្រទេសចិនបានបង្កើត និងដាក់ឱ្យដំណើរការស្ថានីយសាកថាមពលល្បឿនលឿន (Flash-charging stations) នេះបានជាង ១០,០០០ ទីតាំង គ្របដណ្តប់លើ ៣៣២ ក្រុង នៅទូទាំងប្រទេស។

ការអភិវឌ្ឍបច្ចេកវិទ្យានេះ គឺជាជំហានស្ថាបនាដ៏សំខាន់ក្នុងការលុបបំបាត់ក្តីបារម្ភរបស់អ្នកប្រើប្រាស់រថយន្តអគ្គិសនី (EV Range & Charging Anxiety) ជាពិសេសការធ្លាក់ចុះសមត្ថភាពសាកថ្មក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំង៕