ស្ថិតិដ៏អស្ចារ្យ! អេស្ប៉ាញ ស៊ីក្រុមខ្លាំងៗរាប គិតចាប់តាំងពីឈ្នះពាន Euro 2024 នៅអាល្លឺម៉ង់
29-09-2026 14:44
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ បានសាងកំណត់ត្រាដ៏គួរឱ្យភ្ញាក់ផ្អើល តាមរយៈផ្តួលសុទ្ធតែក្រុមខ្លាំងៗទាំងនៅអឺរ៉ុប និងអាមេរិកឡាទីន គិតចាប់តាំងពីពួកគេគ្រងជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 ដែលមានអាល្លឺម៉ង់ម្ចាស់ផ្ទះរួចមក។
ពួកគេបានឡើងឈរនៅទីកំពូលតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ក្រោយដណ្តើមបានជើងឯក World Cup 2026 ក្រោយផ្តួលម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីន ១-០ ក្នុងម៉ោងថែម ដោយមានរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីយកឈ្នះអង់គ្លេស ២-១ កាលផ្តាច់ព្រ័ត្រ Euro 2024។
ខាងក្រោមជាលទ្ធផលដែលអេស្ប៉ាញ បានយកឈ្នះក្រុមខ្លាំងៗលើលោក ក្នុងចំណោម ៩ក្រុមកន្លងមក៖
អេស្ប៉ាញ ១-០ អ៉ីតាលី
អេស្ប៉ាញ ២-១ អាល្លឺម៉ង់
អេស្ប៉ាញ ២-១ បារាំង
អេស្ប៉ាញ ២-១ អង់គ្លេស
អេស្ប៉ាញ ៥-៤ បារាំង
អេស្ប៉ាញ ១-០ អ៊ុយរូហ្គាយ
អេស្ប៉ាញ ២-០ បារាំង
អេស្ប៉ាញ ១-០ អាហ្សង់ទីន
អេស្ប៉ាញ ៣-២ អង់គ្លេស៕





