* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

ដូណាល់ ត្រាំ ប្រកាសកិច្ចព្រមព្រៀងស្តីពីបញ្ញាសប្បនិមិត្ត (AI) ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ

30-09-2026 09:07

(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងស្តីពីបញ្ញាសប្បនិមិត្ត ឬហៅថា «AI Accord» រួមគ្នាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និង CEO នៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ខណៈកិច្ចព្រមព្រៀងនេះធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីកំណត់ក្របខ័ណ្ឌ ការគ្រប់គ្រង និងទិសដៅនៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសប្បនិមិត្តនៅក្នុងប្រទេសសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួនបី៖
១៖ ការជំរុញនវានុវត្តន៍ និងការប្រកួតប្រជែងសកល ដើម្បីធានាថាសហរដ្ឋអាមេរិកបន្តរក្សាជំហរជាមេដឹកនាំពិភពលោកក្នុងវិស័យ AI ដោយកាត់បន្ថយការរឹតត្បិតហួសហេតុពីសំណាក់រដ្ឋាភិបាល ប៉ុន្តែផ្តល់នូវបរិយាកាសអំណោយផលដល់ការច្នៃប្រឌិត។
២៖ ស្តង់ដារសុវត្ថិភាព និងសន្តិសុខជាតិ ដោយមានការបង្កើតយន្តការសហការគ្នាយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យាឯកជន ដើម្បីការពារការបំពានបច្ចេកវិទ្យា AI ដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ ស៊ីនធឺណិត និងសុវត្ថិភាពសាធារណៈ។
៣៖ ការប្តេជ្ញាចិត្តរួមគ្នា បានន័យថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បានយល់ព្រមអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត និងស្ដង់ដាររួម ដើម្បីធានាថាប្រព័ន្ធ AI ត្រូវបានអភិវឌ្ឍដោយមានតម្លាភាព ទំនួលខុសត្រូវ និងក្រមសីលធម៌។

គួរជម្រាបថា ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថាជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយទៀតរបស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកតុល្យភាពរវាងការជំរុញកំណើនសេដ្ឋកិច្ចឌីជីថល និងការគ្រប់គ្រងហានិភ័យដែលកើតចេញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត៕