* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

អេស្ប៉ាញ បានបន្លាយកំណត់ត្រាលេងមិនចាញ់កើនដល់ ៤០ប្រកួត ក្រោយបំបាក់ក្រូអាត ៤-១ នៅ Nations League

30-09-2026 09:59

(បរទេស)៖ ក្រុមជើងឯកពិភពលោក World Cup គោជល់អេស្ប៉ាញ បានបង្កើនកំណត់ត្រាលេងមិនចាញ់ឡើយ ក្នុងចំណោម ៤០ប្រកួតមកនេះគ្រប់កម្មវិធី បន្ទាប់ពីយកឈ្នះគូប្រជែងក្រូអាត ៤ទល់នឹង១ យប់មិញក្នុងពានលីគអឺរ៉ុប UEFA Nations League 2026-27។

Rodri សមាជិកថ្មីមកពីក្លិប FC Barcelona ដែលលេងក្នុងនាមកីឡាករបម្រុងផងនោះ ក៏បានបង្ហាញពាន World Cup 2026 ដែលពួកគេដណ្តើមបានកាលពីខែកក្កដា មុនពេលអេស្ប៉ាញរកបានជ័យជម្នះជាលើកទី២ វគ្គសន្សំពិន្ទុប្រចាំ League A ក្រុម៣។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Lamine Yamal ស៊ុតបាន ២គ្រាប់ និងបញ្ជូនបាន ១គ្រាប់ផងដែរ ដែលជា ៣ពិន្ទុលើកទី២ ក្រោយលេងឈ្នះម្ចាស់ផ្ទះតោកំណាចអង់គ្លេស ៣-២ នៅកីឡដ្ឋាន Wembley នាថ្ងៃបើកឆាក UNL កាលពីរាត្រីថ្ងៃអង្គារសប្តាហ៍មុន។

ទោះជាយ៉ាងណា ក្រូអាតដែលបានយកឈ្នះសាធារណរដ្ឋឆេក ២-១ នៅទីក្រុង Prague កាលពីថ្ងៃសៅរ៍នោះ ក៏បានវាយបកតាមស្មើ ១-១ មកវិញនៅនាទី២៨ ពីការតែតបញ្ចូលទីរបស់កីឡាករ Dion Beljo ពីលើកចូលតំបន់គ្រោះថ្នាក់របស់មិត្តរួមក្រុម Ivan Perisic។

អេស្ប៉ាញ ដែលលេងក្នុងទឹកដីលើកដំបូង គិតចាប់តាំងពីផ្តួលអាហ្សង់ទីនក្នុងម៉ោងថែមកាលផ្តាច់ព្រ័ត្រ World Cup 2026 បានបើកការនាំមុខជាថ្មីត្រឹម ៣នាទីបន្ទាប់ ពីការតែតរបស់កីឡាករ Marc Pubill ពីការបញ្ជូនរបស់ Yamal ហើយ Fermin Lopez និង Nico Williams ជាអ្នកបន្ថែមគ្រាប់ទី៣ និងទី៤៕