ក្រុមហ៊ុន Metfone ទិញបានសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខនៃព្រឹត្តិការណ៍ FIFA ASEAN Cup 2026 នៅកម្ពុជានៅនាទីចុងក្រោយ
30-09-2026 11:02
(ភ្នំពេញ)៖ អ្នកស្នេហាវិស័យបាល់ទាត់កម្ពុជាទទួលបានព័ត៌មានដ៏រំភើបមុនពេលការប្រកួតចាប់ផ្តើម ខណៈដែលក្រុមហ៊ុន Metfone បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខជាផ្លូវការនៅក្នុងប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 ដោយពាំនាំនូវការប្រកួតនេះជូនទស្សនិកជននៅទូទាំងប្រទេសទស្សនាដោយផ្ទាល់តាមរយៈកម្មវិធី TV360 by Metfone។
កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់នៅនាទីចុងក្រោយ ដើម្បីធានាថាអ្នកគាំទ្រកម្ពុជានឹងមិនខកខានឱកាសក្នុងការតាមដានក្រុមជម្រើសជាតិ និងក្រុមឈានមុខគេផ្សេងទៀតដែលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ទន្ទឹងរង់ចាំបំផុតមួយនៅក្នុងតំបន់នោះឡើយ។
ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 បានប្រមូលផ្តុំក្រុមជម្រើសជាតិមកពីទូទាំងអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ដែលបង្កើតបានជាឆាកប្រកួតដ៏សំខាន់មួយទៀតសម្រាប់បាល់ទាត់ក្នុងតំបន់ និងផ្តល់ឱកាសឱ្យកីឡាករកម្ពុជាបានប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ។
សម្រាប់ Metfone ការទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់នេះ គឺលើសពីការនាំយកព្រឹត្តិការណ៍កីឡាដ៏ធំមួយទៀតមកកាន់វេទិកាឌីជីថលរបស់ខ្លួន។ វាស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ក្រុមហ៊ុនក្នុងការគាំទ្រវិស័យបាល់ទាត់កម្ពុជា និងការធ្វើឱ្យមាតិកាកីឡាមានគុណភាពកាន់តែងាយស្រួលចូលទស្សនាសម្រាប់ទស្សនិកជនកម្ពុជា។
ពេញមួយរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ Metfone តែងតែរួមដំណើរ និងគាំទ្រដល់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ដោយភ្ជាប់ទំនាក់ទំនងអ្នកគាំទ្ររាប់លាននាក់ជាមួយនឹងកីឡាដែលពួកគេស្រឡាញ់។ ការនាំយកព្រឹត្តិការណ៍ FIFA ASEAN Cup 2026 ជូនទស្សនិកជនកម្ពុជា គឺជាការបន្តនូវការប្តេជ្ញាចិត្តនោះ ដោយអនុញ្ញាតឱ្យអ្នកគាំទ្រនៅទូទាំងប្រទេសរួមគ្នាបោះជំហាន និងគាំទ្រក្រុមជម្រើសជាតិកម្ពុជាមិនថានៅទីណាក៏ដោយ។
ទស្សនាបានគ្រប់ទីកន្លែងជាមួយ TV360 by Metfone
រាល់សកម្មភាពនៃការប្រកួតអាចតាមដានបានយ៉ាងងាយស្រួលតាមរយៈ TV360 by Metfone ដែលជាវេទិកាកម្សាន្តឌីជីថលរបស់ Metfone អាចប្រើប្រាស់បាននៅលើទូរស័ព្ទស្មាតហ្វូន ថេបប្លែត កម្មវិធីរុករកអ៊ីនធឺណិត (Web Browsers) ទូរទស្សន៍ឆ្លាតវៃ (Smart TVs) និងឧបករណ៍គាំទ្រផ្សេងៗទៀត។
ក្រៅពីកីឡាផ្សាយបន្តផ្ទាល់ កម្មវិធី TV360 ផ្តល់ជូនទស្សនិកជនកម្ពុជានូវការកម្សាន្តយ៉ាងសម្បូរបែប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ ភាពយន្ត រឿងភាគអន្តរជាតិបញ្ចូលសំឡេងភាគច្រើនជាភាសាខ្មែរ មាតិកាខ្លីៗ និងកម្មវិធីតាមតម្រូវការផ្សេងទៀត។
ជាមួយ TV360 អ្នកគាំទ្របាល់ទាត់មិនចាំបាច់អង្គុយនៅមុខទូរទស្សន៍បែបប្រពៃណីទៀតទេ។ មិនថានៅផ្ទះ នៅកន្លែងធ្វើការ ឬកំពុងធ្វើដំណើរ ទស្សនិកជនអាចតាមដានការប្រកួតបានដោយផ្ទាល់ពីឧបករណ៍ចល័តរបស់ពួកគេជាមួយនឹងការភ្ជាប់អ៊ីនធឺណិត។
របៀបទស្សនា FIFA ASEAN Cup 2026 លើកម្មវិធី TV360
ការចាប់ផ្តើមគឺងាយស្រួលបំផុត៖
*ជំហានទី ១ – ទាញយកកម្មវិធី TV360 by Metfone
ស្វែងរក “TV360 by Metfone” នៅលើ Google Play Store ឬ Apple App Store ហើយដំឡើងកម្មវិធី ឬតាមរយៈតំណភ្ជាប់ https://tv360.page.link/tv360-by-metfone។ អ្នកគាំទ្រក៏អាចទស្សនាតាមរយៈគេហទំព័រ TV360 បានតាមតំណ tv360.metfone.com.kh ផងដែរ។
*ជំហានទី ២ – ចុះឈ្មោះកញ្ចប់ TV360
អតិថិជន Metfone អាចរីករាយជាមួយ TV360 ដោយតម្លៃចាប់ផ្តើមត្រឹមតែ ០.១០ ដុល្លារ ប៉ុននោះក្នុងមួយថ្ងៃ។ ងាយៗចុច *1555*1# (ទទួលបានការប្រើប្រាស់ឥតគិតថ្លៃ ៧ ថ្ងៃ សម្រាប់ការចុះឈ្មោះលើកដំបូង)។
*ជំហានទី ៣ – បើក TV360 និងរីករាយជាមួយការប្រកួត
ចូលប្រើប្រាស់ជាមួយលេខទូរសព្ទរបស់អ្នក ស្វែងរកផ្នែក FIFA ASEAN Cup 2026 និងចាប់ផ្តើមគាំទ្រកម្ពុជា។
តាមរយៈការទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់នៅខណៈពេលដ៏សំខាន់នេះ Metfone បានបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួន មិនត្រឹមតែលើវិស័យទូរគមនាគមន៍ និងការកម្សាន្តឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសហគមន៍កីឡាកម្ពុជាផងដែរ។
សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា សារគឺសាមញ្ញ៖ មិនថាក្រុមជម្រើសជាតិប្រកួតនៅទីណា Metfone និង TV360 by Metfone កំពុងជួយនាំយកសកម្មភាពប្រកួតមកកាន់តែជិតផ្ទះរបស់អ្នក។ ទាញយក TV360 by Metfone ចុះឈ្មោះកញ្ចប់ដែលអ្នកពេញចិត្ត និងចូលរួមជាមួយអ្នកគាំទ្រកម្ពុជារាប់លាននាក់ក្នុងការគាំទ្របាល់ទាត់កម្ពុជា៕





