* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

30-09-2026 11:44

(បរទេស)៖ ក្រុមហ៊ុន Tesla បានចុះកិច្ចព្រមព្រៀងឥណទានសរុប ៣០ ពាន់លានដុល្លារ រួមមានកម្ចីរយៈពេលវែងចំនួន ២០ ពាន់លានដុល្លារ និងក្របខណ្ឌឥណទានបង្វិលចំនួន ៨ ពាន់លានដុល្លារ និង ២ ពាន់លានដុល្លារ។ ក្រុមហ៊ុនបាននិយាយថា មូលនិធិទាំងនេះអាចគាំទ្រដល់ការពង្រីកអាជីវកម្ម ខណៈ Tesla កំពុងបង្កើនការចំណាយលើបច្ចេកវិទ្យា AI និងគម្រោងថាមពល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

Tesla រំពឹងថា ការចំណាយដ៏ច្រើនក្នុងឆ្នាំ២០២៦ នឹងផ្តោតលើ ហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រសម្រាប់ AI សមត្ថភាពផលិតកោសិកាសូឡា និងគម្រោងផលិតបន្ទះឈីបជាមួយ SpaceX។ កាលពីដើមឆ្នាំនេះ Tesla បានព្យាករណ៍ថា ការចំណាយទុនក្នុងឆ្នាំ២០២៦ នឹងលើសពី ២៥ ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ ក្រុមហ៊ុនបានចំណាយ ៨,៥៣ ពាន់លានដុល្លារ។

លោក Elon Musk នាយកប្រតិបត្តិ Tesla បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងវ៉ាស៊ីនតោនថា៖ «SpaceX មានគោលដៅធ្វើការរួមគ្នាជាមួយ Tesla ដើម្បីផលិតថាមពលសូឡា ២០០ ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ»។

ទោះបី Tesla រៀបចំឥណទានទំហំធំក៏ដោយ ក្រុមហ៊ុនបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ខ្លួន មិនទាន់បានខ្ចីប្រាក់ពីក្របខណ្ឌឥណទានថ្មីទាំងនេះឡើយ ហើយបច្ចុប្បន្នមិនមានផែនការដកប្រាក់ពីក្របខណ្ឌទាំងនេះក្នុងឆ្នាំ២០២៦ទេ។ ទន្ទឹមនោះ អ្នកវិភាគរំពឹងថា Tesla អាចមានលំហូរសាច់ប្រាក់សេរីអវិជ្ជមានប្រមាណ ៩,៧៨ ពាន់លានដុល្លារ៕