* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

មកទៀតហើយ! «ក្មេងគិតក្មេងគូរ រដូវកាលទី២» ត្រៀមឃើញស្នាដៃកូនខ្មែរ លេចលើផលិតផល «EXPREZ»

30-09-2026 15:09

(ភ្នំពេញ)៖ កម្មវិធីប្រកួតរចនាគំនូរឌីជីថល «ក្មេងគិតក្មេងគូរ រដូវកាលទី២» បានត្រឡប់មកវិញហើយ ដោយមាន EXPREZ បន្តធ្វើជាម្ចាស់ឧបត្ថម្ភធំ ដើម្បីគាំទ្រក្មេងខ្មែរ និងបើកឱកាសឱ្យពួកគេបង្ហាញសមត្ថភាព និងភាពច្នៃប្រឌិត តាមរយៈស្នាដៃសិល្បៈរបស់ខ្លួន។

កាន់តែពិសេសសម្រាប់រដូវកាលទី២នេះ Mascot របស់បេក្ខជនទាំងអស់ នឹងត្រូវបានបង្ហាញលើផលិតផល EXPREZ ផ្ទាល់តែម្តង ដើម្បីបង្ហាញពីគំនិតច្នៃប្រឌិត អត្តសញ្ញាណ និងមោទនភាពរបស់កូនខ្មែរ។ ការផ្សារភ្ជាប់ថ្មីរវាងស្នាដៃសិល្បៈ និងផលិតផល EXPREZ នេះ គឺជាការបន្តគាំទ្រក្មេងខ្មែរ ព្រមទាំងជួយនាំស្នាដៃរបស់ពួកគេឱ្យកាន់តែច្បាស់ និងកាន់តែជិតស្និទ្ធជាមួយមហាជន។

ជាមួយគ្នានេះ កម្មវិធីបង្ហាញ Mascot ជាសាធារណៈ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីឱ្យបេក្ខជនបានបង្ហាញស្នាដៃដែលពួកគេខំគិត ខំគូរ និងបង្កើតឡើងដោយខ្លួនឯង។ តាមរយៈការបង្ហាញទេពកោសល្យ និងភាពច្នៃប្រឌិតក្នុងកម្មវិធីនេះ ស្នាដៃទាំងនោះ នឹងក្លាយជាកម្លាំងចិត្តឱ្យពួកគេបន្តដើរតាមក្តីស្រមៃ អភិវឌ្ឍសមត្ថភាព ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀតនៅថ្ងៃអនាគត។

ពី «ក្មេងគិត» ទៅ «ក្មេងគូរ» ហើយប្រែក្លាយគំនូរទៅជាស្នាដៃដែលគ្រប់គ្នាអាចមើលឃើញ និងស្គាល់បានកាន់តែច្រើន។ Exprez ដែលជាផលិតផលខ្មែរ នឹងនៅតែបន្តដំណើរជាមួយយុវជនកម្ពុជា តាមរយៈការគាំទ្រគំនិតថ្មីៗ និងបង្កើតឱកាសឱ្យពួកគេអាចបង្កើតស្នាដៃច្នៃប្រឌិតជាច្រើនទៀត៕