«ជីប ម៉ុង» បន្តបេសកកម្មមនុស្សធម៌ឥតឈប់ឈរ នាំយកស្នាមញញឹម និងក្តីស្រឡាញ់ជូនដល់មាតា និងកុមារកម្ពុជា
30-09-2026 17:04
(ភ្នំពេញ)៖ ភាពកក់ក្តៅនៃ «យុទ្ធនាការចែករំលែកទឹកដោះគោផ្កាឈូកជាង ២ ម៉ឺនកេស» បានបន្តចែករំលែកទៅដល់មាតា ទារក និងកុមារកម្ពុជា ដោយលើកនេះ ក្រុមហ៊ុន ជីប ម៉ុង បាននាំយកទឹកដោះគោផ្កាឈូកចំនួន ៧១០ កេស និងខោទឹកនោមអូរ៉ាចំនួន ១,២០០ ខោ ទៅប្រគល់ជូនមជ្ឈមណ្ឌលជាតិគាំពារមាតានាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងឱកាសនេះ លោកអគ្គនាយកបន្តវេន អ៊ឹង វិសាល នៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និង ជីប ម៉ុង ត្រេឌីង ព្រមទាំងលោកអគ្គនាយកបន្តវេន អ៊ឹង ពិសិដ្ឋ នៃក្រុមហ៊ុន ជីប ម៉ុង លែន បាននាំយកអំណោយឧបត្ថម្ភទាំងនេះ ទៅប្រគល់ជូនដល់មជ្ឈមណ្ឌលដោយផ្ទាល់ ព្រមទាំងបានចុះសួរសុខទុក្ខមាតា និងកុមារដែលកំពុងទទួលការថែទាំយ៉ាងដិតដល់ ពីក្រុមគ្រូពេទ្យជំនាញនៅទីនោះផងដែរ។
គួររំឭកផងដែរថា តាមរយៈ «យុទ្ធនាការចែករំលែកទឹកដោះគោផ្កាឈូកជាង ២ ម៉ឺនកេស» កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង បាននាំយកទឹកដោះគោផ្កាឈូកទៅចែកជូនមន្ទីរពេទ្យជាច្រើន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីចូលរួមចំណែកគាំទ្រផ្នែកអាហារូបត្ថម្ភដល់កុមារ ព្រមទាំងសម្រួលដល់តម្រូវការចាំបាច់របស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល។
តាមរយៈសកម្មភាពទាំងនេះ ជីប ម៉ុង នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសហគមន៍ ជាពិសេសមាតា ទារក និងកុមារ ដោយរំពឹងថា ការចូលរួមជាបន្តបន្ទាប់នេះ នឹងជួយបង្កើតភាពកក់ក្តៅ និងរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គមឱ្យកាន់តែប្រសើរឡើង៕









