Ronaldo ចាកចេញពីជំរំហ្វឹកហាត់ព័រទុយហ្គាល់ ក្រោយជួបរឿងប្រេះឆាជាមួយគ្រូបង្វឹកថ្មី
01-10-2026 10:22
(បរទេស)៖ ប្រធានក្រុម Cristiano Ronaldo បានចាកចេញពីជំរំហ្វឹកហាត់នៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោយមានការអាក់អន់ស្រពន់ចិត្តតិចតួចជាមួយគ្រូបង្វឹកថ្មី លោក Jorge Jesus នាពេលថ្មីៗនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា វាបានកើតឡើង ក្រោយពេលគ្រូបង្គោលសញ្ជាតិព័រទុយហ្គាល់ Jesus បានថ្លែងថា គ្មានរឿងប្រេះឆាជាមួយប្រធានក្រុម Ronaldo ឡើយ ដែលបានបដិសេធ ក្នុងការនៅហ្វឹកហាត់ជុំគ្នា។
Ronaldo វ័យ ៤១ឆ្នាំ ម្ចាស់ពានបាល់មាស Ballon dÓr ៥សម័យកាលរូបនេះធ្លាប់បាននិយាយថា បានកំពុងពិចារណាចូលនិវត្តន៍ពីជម្រើសជាតិបច្ចុខែលព័រទុយហ្គាល់ ក្រោយចប់ World Cup 2026 ក៏ប៉ុន្តែនឹងបន្តនៅលេងក្នុងក្លិបដដែល ពីគោលដៅរកឱ្យបាន ១,០០០គ្រាប់សរុបពីការលេងបាល់ទាំងជម្រើសជាតិ និងក្លិប។
ខ្សែប្រយុទ្ធពាក់លេខ៧ ដែលត្រូវបានជ្រើសរើសចេញពីក្លិប Al-Nassr មានឈ្មោះក្នុងបញ្ជី ២៥នាក់នៅជម្រើសជាតិព័រទុយហ្គាល់របស់លោក Jesus ដែលធ្លាប់ដឹកនាំ Al-Nassr ទៀតផង និងបានចូលលេងផងដែរ ពេលព័រទុយហ្គាល់យកឈ្នះវ៉េល ១-០ នៅថ្ងៃបើកឆាកពានអឺរ៉ុប UEFA Nations League 2026-27។
ទោះជាយ៉ាងណា ក្នុងប្រកួតទី២ Ronaldo មិនត្រូវបានលោក Jesus ដាក់ចូលលេងឡើយ ក្នុងរយៈពេល ៩០នាទីពេញ នៅពេលព័រទុយហ្គាល់យកឈ្នះន័រវែស ២-១ នៅទីក្រុង Oslo កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ជាការឆ្លើយតប អតីតខ្សែប្រយុទ្ធក្លិប Manchester United និង Real Madrid ខាងលើត្រូវបានគេរាយការណ៍ថា មានការមិនសប្បាយចិត្តនោះទេ ចំពោះគ្រូបង្វឹកថ្មី ដែលត្រូវបានតែងតាំង ជំនួសកៅអីលោក Roberto Martinez ក្រោយចប់ World Cup 2026 ដែលពួកគេបានហាលអាវ ក្រោមថ្វីជើងរបស់ក្រុមជើងឯក គោជល់អេស្ប៉ាញ ១-០ ចុងម៉ោង៕



