JETOUR Cambodia រកឃើញម្ចាស់រង្វាន់ធំ រថយន្ត Jetour Dashing iDM ក្នុងកម្មវិធី «ទិញ JETOUR ឈ្នះ JETOUR»
01-10-2026 11:57
(ភ្នំពេញ)៖ JETOUR Cambodia បានប្រារព្ធកម្មវិធីចាប់រង្វាន់ «ទិញ JETOUR ឈ្នះ JETOUR» កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដោយជោគជ័យយ៉ាងអធិកអធម។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់អតិថិជនជាង ៣,០០០ នាក់ ដើម្បីសម្តែងការដឹងគុណចំពោះទំនុកចិត្ត និងការគាំទ្ររបស់អតិថិជនកន្លងមក។
ក្នុងឱកាសនោះ រង្វាន់ដ៏ទាក់ទាញជាច្រើនត្រូវបានប្រគល់ជូន រួមមាន៖ រង្វាន់ធំ រថយន្ត JETOUR Dashing i-DM (PHEV) ចំនួន ១ គ្រឿង រង្វាន់នាឡិកាឆ្លាតវៃ JETOUR Smart Watch ចំនួន ១០ រង្វាន់ និងរង្វាន់ឧបករណ៍សាកថ្មតាមគេហដ្ឋាន Home Charger ចំនួន ៥ រង្វាន់។ បរិយាកាសទាំងមូលពោរពេញដោយភាពរំភើប នៅពេលដែលឈ្មោះលោកស្រី សំ ស្រីល័ក្ខ ដែលជាម្ចាស់សន្លឹកឆ្នោតលេខ KNN00255 ត្រូវបានប្រកាសជាផ្លូវការថាជាម្ចាស់រង្វាន់ធំ រថយន្ត JETOUR Dashing iDM។
លោកស្រី សំ ស្រីល័ក្ខ ដែលជាអតិថិជនរស់នៅរាជធានីភ្នំពេញ និងបានប្រើប្រាស់រថយន្ត JETOUR T1 PHEV តាំងពីដើមឆ្នាំ ២០២៦ បានសម្តែងនូវក្តីរំភើបឥតឧបមា និងបានកោតសរសើរចំពោះតម្លាភាពនៃការចាប់រង្វាន់ ដែលតម្រូវឱ្យអតិថិជនផ្ទាល់ជាអ្នកឡើងទៅចាប់គ្រាប់ប៉េងប៉ុងនៅលើឆាក។ លោកស្រីបានបញ្ជាក់ថា រថយន្ត JETOUR ពិតជាល្អប្រើខ្លាំងណាស់ ជាពិសេសគឺការសន្សំសំចៃប្រេងខ្ពស់ ដោយសារប្រើប្រាស់ទាំងអគ្គិសនី និងសាំង ដែលជួយកាត់បន្ថយចំណាយប្រចាំខែបានច្រើន។ លើសពីនេះ ប្រព័ន្ធជើងក្រោមរឹងមាំ ហាប់ណែន អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ហើយសេវាកម្មក្រោយការលក់ក៏ដិតដល់ និងកក់ក្តៅផងដែរ។
JETOUR Cambodia និង KNN GROUP សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនគ្រប់រូប ដែលបានចូលរួមយ៉ាងសកម្ម និងបន្តផ្តល់នូវការគាំទ្រយ៉ាងរឹងមាំ។ ការគាំទ្រនេះគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ JETOUR Cambodia ក្នុងការបន្តនាំយកនូវរថយន្តដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងបទពិសោធន៍បើកបរថ្មីស្រឡាង មកជូនអតិថិជនកម្ពុជាឱ្យកាន់តែច្រើនឡើង។ ទៅថ្ងៃអនាគត JETOUR Cambodia នឹងបន្តបង្កើតកម្មវិធីប្រូម៉ូសិនពិសេសៗ និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីផ្តល់តម្លៃកាន់តែច្រើនជូនអតិថិជន ព្រមទាំងបន្តពង្រឹងវត្តមាន និងការរីកចម្រើនប្រកបដោយចីរភាពរបស់ម៉ាកសញ្ញា JETOUR នៅក្នុងទីផ្សារប្រទេសកម្ពុជា។












