* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

គេហទំព័រ ShinyHunters ដាច់អ៊ីនធឺណិត ក្រោយផុតកំណត់ទាមទារ FBI ឱ្យកែ ឬលុបសេចក្តីណែនាំ

01-10-2026 15:39

(បរទេស)៖ គេហទំព័រដែលប្រើប្រាស់ដោយក្រុមហេកឃ័រ ShinyHunters បានដាច់អ៊ីនធឺណិតនៅថ្ងៃទី៣០ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីផុតកំណត់ដែលក្រុមនេះបានទាមទារឱ្យ FBI «កែតម្រូវ ឬគ្រាន់តែលុបចេញ» សេចក្តីណែនាំមួយពាក់ព័ន្ធនឹងសកម្មភាព និងប្រវត្តិរបស់ពួកគេ។ Reuters មិនអាចកំណត់បានថា អ្វីជាមូលហេតុដែលធ្វើឱ្យគេហទំព័រនេះដាច់អ៊ីនធឺណិតឡើយ ហើយ FBI ក៏មិនបានបញ្ជាក់ថា ខ្លួនជាអ្នកធ្វើឱ្យគេហទំព័រនេះដាច់នោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

កាលពីថ្ងៃទី២២ ខែកញ្ញា ShinyHunters បានអះអាងថា ខ្លួនបានលួចទិន្នន័យ «ពីភ្នាក់ងារ FBI ស្ទើរតែទាំងអស់ និងបុគ្គលដែលបានដាក់ពាក្យស្នើសុំការងារជាមួយ FBI»។ ការវិភាគរបស់ Reuters លើទិន្នន័យមួយផ្នែកដែលក្រុមនេះបានចែករំលែក បានរកឃើញព័ត៌មានអាចកំណត់អត្តសញ្ញាណបុគ្គល ព័ត៌មានរសើបអំពីតួនាទីការងារ ព្រមទាំងព័ត៌មានផ្នែកចិត្តសាស្ត្រ និងវេជ្ជសាស្ត្រ។

FBI បាននិយាយថា ខ្លួនកំពុង «ស៊ើបអង្កេតយ៉ាងសកម្ម និងយ៉ាងខ្លាំងក្លា» ចំពោះការលួចទិន្នន័យនេះ។ កាលពីថ្ងៃទី២៩ ខែកញ្ញា លោក Brett Leatherman ជំនួយការនាយកផ្នែក Cyber Division របស់ FBI បានអំពាវនាវឱ្យសមាជិក ShinyHunters ទាក់ទងមក FBI ដោយនិយាយថា «ខណៈជម្រើសនៅតែស្ថិតនៅក្នុងដៃរបស់អ្នក»។ ជាមួយគ្នានេះ FBI បានប្រកាសថា ប៉ូលិសហូឡង់បានចាប់ខ្លួនបុគ្គលម្នាក់ដែលត្រូវបានចាត់ទុកថាជាមេដឹកនាំម្នាក់របស់ក្រុមនេះ ខណៈការស៊ើបអង្កេតនៅតែបន្ត។

ទោះជាយ៉ាងណា ShinyHunters បានប្រាប់ Reuters ថា បុរសដែលត្រូវបានចាប់ខ្លួន «មិនមានទំនាក់ទំនង» ជាមួយក្រុមខ្លួនឡើយ ហើយបានហៅអាជ្ញាធរហូឡង់ថា «អសមត្ថភាព»។ ក្រុមនេះក៏បាននិយាយថា ខ្លួនគ្មានបំណងផ្សព្វផ្សាយទិន្នន័យដែលបានលួចនោះទេ និងអះអាងថា បានសម្រេចគោលដៅរបស់ខ្លួនរួចហើយ៕