* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

ដឹកជញ្ជូនអន្តរជាតិពីចិនដោយទំនុកចិត្ត តម្លៃត្រឹមតែ ៤ ០០០រៀល/គីឡូ និង $180/CBM ជាមួយ វិរៈ ប៊ុនថាំ (Video inside)

01-10-2026 20:04

(ភ្នំពេញ)៖ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដឹកជញ្ជូនអន្តរជាតិ ប្រទេសចិន បើកទំព័រថ្មីនៃភាពងាយស្រួលសម្រាប់អាជីវករ និងអតិថិជនកម្ពុជា តាមរយៈសេវាដឹកជញ្ជូនទំនិញពីប្រទេសចិនមកកម្ពុជា ជាមួយតម្លៃសមរម្យ រយៈពេលដឹកជញ្ជូនរហ័ស និងបណ្តាញចែកចាយទូលំទូលាយ។

ក្រោមយុទ្ធនាការ «ដឹកជញ្ជូនអន្តរជាតិ ពីប្រទេសចិន» វិរៈ ប៊ុនថាំ ផ្តល់ជូនសេវាដឹកជញ្ជូនទំនិញពីប្រទេសចិន ក្នុងតម្លៃពិសេសត្រឹមតែ ៤ ០០០រៀលក្នុងមួយគីឡូ និងចាប់ពី ១៨០ដុល្លារ (180$) ក្នុងមួយម៉ែត្រគូប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវករ អ្នកលក់អនឡាញ និងអតិថិជនដែលមានបំណងនាំចូលទំនិញពីប្រទេសចិន។

១៖ ដឹកជញ្ជូនរហ័ស សន្សំពេលវេលា និងគាំទ្រការរីកចម្រើនអាជីវកម្មក្នុងស្រុក

តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំក្នុងសេវាដឹកជញ្ជូន និងឡូជីស្ទិក ឥឡូវនេះ វិរៈ ប៊ុនថាំ ផ្តល់ជូនជម្រើសដឹកជញ្ជូនរហ័ស សន្សំពេលវេលា និងមានទំនុកចិត្តខ្ពស់ តាមផ្លូវគោក និងផ្លូវអាកាស ដើម្បីឱ្យអតិថិជនអាចជ្រើសរើសសេវាកម្មសមស្របទៅតាមប្រភេទទំនិញ និងតម្រូវការពេលវេលារបស់ខ្លួន។

សូមជម្រាបថា ការដឹកជញ្ជូនតាមផ្លូវគោកពីប្រទេសចិន រយៈពេលតិចជាង ១០ថ្ងៃ។ ការដឹកជញ្ជូនតាមផ្លូវអាកាសពីប្រទេសចិន រយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។ ដោយរយៈពេលដឹកជញ្ជូនអាចប្រែប្រួលទៅតាមប្រភេទទំនិញ ទីតាំងដើម និងលក្ខខណ្ឌប្រតិបត្តិការ។

២៖ ដឹកជញ្ជូនឥតគិតថ្លៃទូទាំងរាជធានីភ្នំពេញ

ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន វិរៈ ប៊ុនថាំ នឹងផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងរាជធានីភ្នំពេញ សម្រាប់ចម្ងាយក្នុងរង្វង់ ១០គីឡូម៉ែត្រ គិតចេញពីឃ្លាំង វិរៈ ប៊ុនថាំ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

អត្ថប្រយោជន៍នេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការទទួលទំនិញ និងផ្តល់ភាពងាយស្រួលបន្ថែមសម្រាប់អាជីវករ និងអតិថិជននៅរាជធានីភ្នំពេញ ប្រកបដោយទំនុកចិត្តខ្ពស់។

៣៖ សេវាកម្មដឹកជញ្ជូនអន្តរជាតិដ៏មានស្តង់ដារ

ក្រៅពីការដឹកជញ្ជូនពីប្រទេសចិន វិរៈ ប៊ុនថាំ ក៏ផ្តល់ជូនសេវាកម្មដឹកជញ្ជូនអន្តរជាតិដ៏ទូលំទូលាយ រួមមាន៖

*ការដឹកជញ្ជូនតាមផ្លូវគោក
*ការដឹកជញ្ជូនតាមផ្លូវសមុទ្រ
*ការដឹកជញ្ជូនតាមផ្លូវអាកាស
*និងឃ្លាំងផ្ទុកទំនិញអន្តរជាតិ។

សេវាកម្មទាំងនេះត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់តម្រូវការដឹកជញ្ជូនរបស់អតិថិជនចាប់ពីការនាំចូលទំនិញ រហូតដល់ការទទួល និងចែកចាយទៅកាន់គោលដៅ ដោយអស់កង្វល់។

៤៖ បណ្តាញសាខាជិត ១ ៥០០ទីតាំង គ្របដណ្តប់ទូទាំងប្រទេសកម្ពុជា

ជាមួយបណ្តាញសាខាវិរៈ ប៊ុនថាំ ជិត ១ ៥០០ទីតាំង ដែលគ្របដណ្តប់ទូទាំងប្រទេស និងការតភ្ជាប់ទៅកាន់បណ្តាញអន្តរជាតិ វិរៈ ប៊ុនថាំ បន្តពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាទទួល និងចែកចាយទំនិញឱ្យកាន់តែមានភាពងាយស្រួល និងទូលំទូលាយ។

តាមរយៈការពង្រីកសេវាដឹកជញ្ជូនអន្តរជាតិពីប្រទេសចិន វិរៈ ប៊ុនថាំ មានគោលបំណងក្លាយជាដៃគូដឹកជញ្ជូនដែលអាជីវករ និងអតិថិជនកម្ពុជាអាចពឹងផ្អែកបាន សម្រាប់ការនាំចូលទំនិញ និងការពង្រីកអាជីវកម្មរបស់ខ្លួន។

តស់ ដឹកជញ្ជូនពីប្រទេសចិន ជាមួយវិរៈ ប៊ុនថាំ ឥឡូវនេះ!

សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរអំពីសេវាកម្ម សូមទាក់ទង 098 880 456 | 092 880 456
ឬទាញយកកម្មវិធី VET Express តាម App Store និង Google Play។

គួរជម្រាបថា វិរៈ ប៊ុនថាំ គឺជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងឡូជីស្ទិក ដែលមានបណ្តាញប្រតិបត្តិការទូលំទូលាយនៅកម្ពុជា និងការតភ្ជាប់ទៅកាន់សេវាដឹកជញ្ជូនអន្តរជាតិ។ ក្រុមហ៊ុនប្តេជ្ញាផ្តល់ជូនដំណោះស្រាយដឹកជញ្ជូនដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មនៅកម្ពុជា៕

ដើម្បីទទួលបានការបង្រៀនឥតគិតថ្លៃ និងរបៀបបំពេញអាសយដ្ឋាន វិរៈ ប៊ុនថាំ ប្រទេសចិន សូមទំនាក់ទំនងតាម៖ @VET_Chinese

*https://t.me/VET_Chinese