* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

បុរី មេគង្គ លែន រៀបចំកម្មវិធី MEGA COUNTDOWN ផ្តល់ឱកាសឈ្នះរថយន្តទំនើប ៣គ្រឿង និងរង្វាន់ជាច្រើនទៀត

01-10-2026 20:09

(ភ្នំពេញ)៖ បុរី មេគង្គ លែន បានប្រកាសរៀបចំកម្មវិធីពិសេសមួយដែលមានឈ្មោះថា MEGA COUNTDOWN «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅគម្រោង «មេគង្គ ស៊ីធី»។ កម្មវិធីនេះផ្តល់ជូននូវប្រូម៉ូសិនពិសេស និងឱកាសឈ្នះរង្វាន់ធំៗជាច្រើនសម្រាប់ម្ចាស់គេហដ្ឋានដែលមានបណ្ណផ្សងសំណាង និងអតិថិជនថ្មីដែលធ្វើការកក់ផ្ទះ។

កម្មវិធី MEGA COUNTDOWN នឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ក្នុងខែតុលា ឆ្នាំ២០២៦ ដោយមានកាលបរិច្ឆេទជាក់លាក់ដូចជា ថ្ងៃទី២, ៣, ៤, ថ្ងៃទី១៦, ១៧, ១៨ និងថ្ងៃទី២៣, ២៤, ២៥ ខែតុលា ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ នេះជាឱកាសដ៏ល្អសម្រាប់អតិថិជនដើម្បីមានសិទ្ធិចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

រង្វាន់ធំប្រចាំឆ្នាំរួមមានរថយន្តទំនើបចំនួន ៣គ្រឿង គឺ រថយន្ដប្រណិត Rolls Royce, រថយន្ដSUVជំនាន់ថ្មីម៉ូដែល JETOUR T1 PHEV និងរថយន្ដអគ្គិសនីម៉ូដែលចុងក្រោយគេបង្អស់ ARCFOX T1។ ក្រៅពីរង្វាន់រថយន្តទាំង ៣គ្រឿង អតិថិជនក៏មានឱកាសឈ្នះរង្វាន់ជាច្រើនទៀតដូចជា ទូរទស្សន៍ទំហំ ៦៥អ៊ីញ ចំនួន ១០រង្វាន់ ទូទឹកកកចំនួន ១០រង្វាន់ និងបណ្ណសាច់ប្រាក់ ៥ពាន់ដុល្លារ ចំនួន ១០រង្វាន់។ សម្រាប់អតិថិជនដែលមានបំណងទិញគេហដ្ឋាន ក៏អាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនពិសេស 10.10.10 ដែលកំពុងផ្តល់ជូនក្នុងអំឡុងកម្មវិធីនេះផងដែរ។

បុរី មេគង្គ លែន សូមអញ្ជើញម្ចាស់គេហដ្ឋានដែលមានបណ្ណផ្សងសំណាងចាស់មកកាន់គម្រោង «មេគង្គ ស៊ីធី» ដើម្បីធ្វើបច្ចុប្បន្នភាព និងប្តូរបណ្ណផ្សងសំណាងចាស់ទៅជាបណ្ណថ្មី ស្របតាមលក្ខខណ្ឌកម្មវិធី ដើម្បីមានសុពលភាពចូលរួមចាប់រង្វាន់ធំ។ ចំណែកអតិថិជនថ្មីដែលធ្វើការកក់ ឬទិញគេហដ្ឋានណាមួយនៅក្នុងគម្រោង «មេគង្គ ស៊ីធី» ឬ «ហ្គោលឌិន អាវិននូ» នឹងទទួលបានបណ្ណផ្សងសំណាងសម្រាប់ចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំនេះ។ កម្មវិធីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់បុរី មេគង្គ លែន ក្នុងការផ្តល់ជូននូវគុណភាពជីវិតដ៏រីករាយ និងជោគជ័យដល់អតិថិជនរបស់ខ្លួន។